website_news:2022110101

អាជ្ញាធរស្រុកសំពៅលូន បន្តទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ

https://gdlf-kh.com/ 2022/01/09/ Seng Chanmonirith ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១៧ និង៥០នាទី នាថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក មឹង-ម៉េត (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន០២នាក់ ដឹកនាំដោយលោកនាយចំណង់ ជា យ៉ាន (មេបញ្ជាការកងអនុសេនាតូច) កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០២នាក់ ដឹកនាំ ដោយលោកអនុសេនីយ៍ឯក ឯក-អាំផន (មេបញ្ជាការកងអនុសេនាធំ) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង សរុបចំនួន១៤នាក់ ស្រី០៧នាក់ ។

ក្រោយពីទទួល កម្លាំងយើងបានកត់ឈ្មោះ ចុះកំណត់ហេតុដកហូតកាំបិតចំនួន០៤ដើម និងអប់រំណែនាំរួចកម្លាំងយើងបានប្រគល់បងប្អូនទាំងអស់ឱ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍ ដែលជាលទ្ធផលអវិជ្ជមានទាំងអស់ រួចទើបអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនចំនួន០៨នាក់ ស្រី០៣នាក់ (ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ) ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្កេនអត់ចេញចំនួន ០៦នាក់ ស្រី០៤នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

website_news/2022110101.txt · Last modified: 2022/01/11 10:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki