website_news:2022110201

ពលរដ្ឋ២៨៣នាក់ ត្រឡប់ពីថៃចូលកម្ពុជាដោយអ្នកខ្លះធ្វើចត្តាឡីស័ក និងខ្លះទៀតត្រូវទៅស្រុកកំណើតរៀងៗខ្លួន

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១០ ខែ កុម្ភៈ ឆ្នាំ ២០២២ ម៉ោង ១០:០០

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលសហការជាមួយកម្លាំងយោធាទទួលប្រជាពលរដ្ឋ២៨៣នាក់ ត្រឡប់ពីប្រទេសថៃចូលកម្ពុជាវិញ នៅស្រុកកំរៀង នាថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ ។នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានផ្សាយនាថ្ងៃទី១០ ខែកុម្ភៈនេះ ។ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិស្របច្បាប់ក្នុងភូមិសាស្ត្រ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋចំនួន ២៨៣នាក់ (ស្រី១១០នាក់) ក្មេង៦១នាក់ (ក្មេងស្រី២៣នាក់) កម្លាំងសមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល ៖

-វិជ្ជមានកូវីដ១៩ ចំនួន ១នាក់ (ស្រី ១នាក់) ក្មេងស្រីទៅតាមម្តាយ ១នាក់ បញ្ជូនទៅព្យាបាលនៅមណ្ឌុលត្រាវជូ ស្រុកសំពៅលូន។

-ពលករចំនួន ៤៥នាក់ (ស្រី ១៥នាក់) ក្មេង ៨នាក់ (ស្រី១នាក់) បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។

-ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន២៣៧នាក់ (ស្រី ៩៣នាក់) ក្មេង ៥២នាក់ (ស្រី ២១នាក់)

ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ ៥ឆ្នាំដល់ ១៨ឆ្នាំ ចំនួន២៥នាក់ (ស្រី ១៥នាក់) ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

website_news/2022110201.txt · Last modified: 2022/02/14 09:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki