website_news:2022110304

ពលករមកពីថៃ តាមច្រកខេត្តបន្ទាយមានជ័យ មានច្រើនរាល់ថ្ងៃ និងរកឃើញវិជ្ជមាន ២០ទៅ៣០នាក់

https://news.btv.com.kh/ 03/10/2022 11:03 AM

បន្ទាយមានជ័យ៖ នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ឆ្លងដែនតាមច្រកជាប់ ក្នុងបន្ទាយមានជ័យ មានចំនួនច្រើនរាល់ថ្ងៃ ហើយក្នុងចំណោមពលករទាំងនោះ ត្រូវបានរកឃើញមាន វិជ្ជមានកូវីដ-១៩ ប្រមាណពី២០ ទៅ៣០នាក់ ជាប្រភេទបំប្លែងថ្មី អូមីក្រុង ហើយបានបញ្ជូនទៅព្យាបាល នៅតាមមណ្ឌល ឬមន្ទីរពេទ្យ ដែលបានរៀបចំទុកជាស្រេច ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមីនា នេះ បានឱ្យដឹងថា នារយៈពេលចុងក្រោយនេះ ពលករខ្មែរ មកពីប្រទេសថៃ ដែលឆ្លងតាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ គឺមានចន្លោះពី៤០០ ទៅ៥០០នាក់ ហើយនៅថ្ងៃខ្លះ ក៏មានចំនួនលើសនោះផងដែរ។ ឯកឧត្តម បានបន្តថា ពលករទាំងអស់ ដែលឆ្លងដែនមក ត្រូវបានអាជ្ញាធរ និងមន្ត្រីសុខាភិបាលពិនិត្យសុខភាព និងធ្វើតេស្តសំណាកគ្រប់គ្នា ដើម្បីរកមេរោគកូវីដ-១៩ រួមទាំងអ្នកមិនទាន់បានចាក់វ៉ាក់សាំង ក៏ត្រូវបានជំរុញ និងណែនាំពួកគេឲ្យទៅចាក់ ឲ្យបានគ្រប់គ្នា។ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា សម្រាប់ពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃ តាមចំនួននៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះមានច្រកបឹងត្រកួន ច្រកអូរបីជាន់ និងច្រកស្រុកម៉ាឡៃជាដើម៕ អត្ថបទ៖ បាន សុខរិទ្ធ

website_news/2022110304.txt · Last modified: 2022/03/11 11:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki