website_news:2022110305

អាជ្ញាធរថៃ បញ្ជូនប្រជាពលរដ្ឋចំនួន ១៤៧នាក់ ចូលប្រទេសកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់

https://cen.com.kh/ Posted ByPen Srey NeatMarch 10, 2022

បាត់ដំបង ៖ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដោយអនុវត្តនតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញ ដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលពលករវិលត្រឡប់មកស្រុកវិញ នៅច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋសរុបចំនួន ១៤៧នាក់ ស្រី ៥៧នាក់ ក្មេង ៣០នាក់ ក្មេងស្រី ១៣នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល ៖ វិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ ស្រី ១នាក់ ក្មេង ១នាក់ ដោយឡែកពលករចំនួន ២៤នាក់ ស្រី ៩នាក់ ក្មេង ៥នាក់ ក្មេងស្រី ១នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១២០នាក់ ស្រី ៤៧នាក់ ក្មេង ២៤នាក់ ក្មេងស្រី ១២នាក់ ។ ក្នុងនោះបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន ១៦នាក់ ស្រី ១០នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2022110305.txt · Last modified: 2022/03/11 11:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki