website_news:2022110401

ពលករខ្មែរចំណាកស្រុកបន្តសម្រុកមកពីប្រទេសថៃដើម្បីមកចូលឆ្នាំថ្មីនៅស្រុកកំណើត

https://www.khmertimeskh.com/ Khmer Times April 7, 2022

ពលករចំណាកស្រុកខ្មែរជាង ៤០០នាក់ និងសមាជិកគ្រួសាររបស់ពួកគេបានឆ្លងកាត់ព្រំដែនខ្មែរ-ថៃ នៅស្រុកសំពៅលូន ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់នៅសប្តាហ៍ក្រោយជាមួយក្រុមគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន។ កងកម្លាំងការពារតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញបានទទួលអ្នកទាំងនេះត្រឡប់មកកម្ពុជាវិញតាមភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងនោះមានកុមារចំនួន ៥៤នាក់ និងកុមារី ២២នាក់។ ការធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ទទួលបានលទ្ធផលអវិជ្ជមាន ហើយកំណត់ត្រាចាក់ថ្នាំទាំងអស់ក៏ត្រូវបានស្កេនយ៉ាងម៉ត់ចត់ផងដែរ។

ជារៀងរាល់ឆ្នាំ ចាប់ពីខែមីនា និងដើមខែមេសា មានពលករចំណាកស្រុកខុសច្បាប់ និងស្របច្បាប់រាប់រយនាក់ បានឆ្លងកាត់ព្រំដែន។ ពួកគេចេញពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកផ្សេងទៀតដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើត។ ពលករចូលប្រទេសកម្ពុជា ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយក្រុមការងារចម្រុះ ដែលមានវេជ្ជបណ្ឌិត មកពីក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ សម្រាប់អ្នកដែលបានរកឃើញថាមានលទ្ធផលអវិជ្ជមានពីការធ្វើតេស្តរហ័ស ប៉ុន្តែមិនបានទាន់បានចាក់វ៉ាក់សាំង ពួកគេត្រូវចាក់វ៉ាក់សាំងមុនពេលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕

website_news/2022110401.txt · Last modified: 2022/04/11 09:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki