website_news:2022110402

អាជ្ញាធរថៃ បញ្ជូនពលរដ្ឋខ្មែរចំនួន ៤៥៥នាក់ ត្រឡប់ចូលប្រទេសកម្ពុជាវិញ តាមច្រកស្រុកកំរៀង

https://cen.com.kh/ Posted ByPen Srey NeatApril 7, 2022

បាត់ដំបង ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន ស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលប្រជាពលរដ្ឋត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ប្រជាពលរដ្ឋចំនួន ៤៥៥នាក់ ស្រី ១៨៦នាក់ ក្មេង ៥៤នាក់ ក្មេងស្រី ៣២នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល ៖

-អវិជ្ជមានកូវីដ-១៩ ទាំងអស់

-ដោយឡែកពលករចំនួន ១២នាក់ ស្រី ៣នាក់ កុមារ ១នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

-ពលករដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវ ចំនួន ៤៤៣នាក់ ស្រី ១៨៣នាក់ ក្មេង ៥៤នាក់ ក្មេងស្រី ៣១នាក់។

ក្នុងនោះបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន ២១នាក់ ស្រី ១៣នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2022110402.txt · Last modified: 2022/04/11 09:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki