website_news:2022110405

ពលករវិលមកពីថៃ តាមច្រកខេត្តឧត្ដរមានជ័យ កើនឡើងដល់ខ្ទង់ពាន់ក្នុងមួយថ្ងៃ រកឃើញកូវីដ-១៩តិចតួច

https://btv.com.kh/ 04/07/2022 05:04 PM

ឧត្ដរមានជ័យ៖ ខណៈថ្ងៃចូលឆ្នាំថ្មីខិតជិតមកដល់កាន់តែមានកំណើនពលករខ្មែរវិលមកពីថៃ ដល់ខ្ទង់ពាន់នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ក្នុងមួយថ្ងៃៗ តែរកឃើញករណីវិជ្ជ មានកូវីដ-១៩ តែពីរបីករណីប៉ុណ្ណោះ។ ប្រភពពីមន្ត្រីច្រកព្រំដែនអូរស្មាច់បានឱ្យដឹងថា ចាប់តាំងពីចុងខែមីនា រហូតមកដល់ពេលនេះ រំហូរពលករខ្មែរវិលមកពីប្រទេសថៃ មានចំនួនច្រើនជារៀងរាល់ថ្ងៃ ចាប់ពីចំនួន៥០០នាក់ រហូតដល់ប្រមាណ១ពាន់នាក់ បច្ចុប្បន្នេះ តែមានអ្នកវិជ្ជមានកូវីដ-១៩តិចតួចទេ ដោយសារតែពលករទាំងនោះ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស។ មន្ត្រីច្រកព្រំដែន បានឱ្យដឹងទៀតថា បើទោះជាមិនមានករណីវិជ្ជមានកូវីដ-១៩ច្រើនក្ដី តែវិធាន ការទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ នៅតាមច្រកព្រំដែន នៅតែត្រូវបានរឹតបន្តឹង។ ចំណែកការឆ្លងក្នុងសហគមន៍ខេត្តឧត្ដរមានជ័យវិញ បើតាមការឱ្យដឹងពីមន្ត្រីសុខាភិបាល គឺមានការធ្លាក់ចុះដែរ ដោយសាតែប្រជាពលរដ្ឋ បានទទួលការចាក់វ៉ាក់សាំង ស្ទើរតែ១០០ភាគរយ។ ប៉ុន្តែទោះបី ជាដូច្នេះក្ដី មន្ត្រីសុខាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឱ្យបន្តអនុវត្តវិធានសុខាភិបាល និងវិធានបីកុំ បីការពារ ពិសេសត្រូវទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍៕អត្ថបទ៖ ឃិន សារិទ្ធ

website_news/2022110405.txt · Last modified: 2022/04/11 09:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki