website_news:2022110406

ថៃគ្រោងនាំពលករខ្មែរចូលជិត ៤ម៉ឺននាក់ ដើម្បីសម្រាលការខ្វះខាតកំលាំងពលកម្ម

https://www.khmertimeskh.com/ Khmer Times April 8, 2022

ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យពលករចំណាកស្រុកកម្ពុជា ជិត៤០,០០០នាក់ពីប្រទេសកម្ពុជា និង១២ម៉ឺននាក់ទៀតពីប្រទេសជិតខាងពីរផ្សេងទៀត។

លោក Pairoj Chotikasathien អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ មានប្រសាសន៍ថា ក្រសួងការងារគ្រោងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម បន្ទាប់ពីមនុស្សជាច្រើនព្រួយបារម្ភថា ជនអន្តោប្រវេសន៍ខុសច្បាប់នឹងធ្វើអោយមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ពួកគេក៏បានចោទសួរពីដំណើរការនាំចូលពលករបរទេស។ ក្រសួងគ្រោងដោះស្រាយបញ្ហានេះតាមវិធីចំនួនពីរ៖

១៖ បើកប្រទេសដល់ពលករបរទេសចំនួន ១៦៧,៩៦១ នាក់ មកពីប្រទេសចំនួន៣ ក្រោមអនុស្សារណៈយោគយល់គ្នា (MoU) ។ និយោជកកំពុងស្វែងរកពលករចំណាកស្រុកខ្មែរចំនួន ៣៨,៩៣៣ នាក់ ពលករមីយ៉ាន់ម៉ា ចំនួន១១៧,០២៩ នាក់ និងឡាវចំនួន ១១,៩៩៩ នាក់។ ចំនួនជាក់លាក់នៃពលករចំនួន ១៤៤,៧០៩ នាក់ ត្រូវបានផ្តល់ការអនុញ្ញាត ដោយមានពលករកម្ពុជា និងឡាវប្រមាណ ៦,០០០ នាក់ ត្រូវបានកំណត់ឱ្យធ្វើការក្រោម MoU ។

២៖ ប្រទេសថៃទំនងជាផ្តល់លិខិតអនុញ្ញាតការងារដល់ពលករមីយ៉ាន់ម៉ា ឡាវ និងកម្ពុជាចំនួន ២,១៣២,៤៦៩ នាក់ ដូច្នេះពួកគេអាចបន្តនៅក្នុងប្រទេសបាន។ ចំពោះការបង្កើតចំណុចសេវាច្រកចេញចូលតែមួយក្នុងប្រទេសរបស់ពួកគេ វាជាចំណាត់ការដែលមិនអាចធ្វើបាននៅពេលនេះ។ លោក Pairoj បានស្នើឱ្យនិយោជកដែលចង់ជួលពលករខុសច្បាប់ត្រូវគិតពីសុវត្ថិភាពសុខភាព និងហានិភ័យពីកូវីដ-១៩ ជាមុនសិន។ លោកស្នើពួកគេកុំឲ្យជួលពលករបែបនេះ ព្រោះមន្ទីរនឹងនាំចូលពួកស្របច្បាប់ក្រោម MoU៕

website_news/2022110406.txt · Last modified: 2022/04/11 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki