website_news:2022110502

ការពន្យាប័ណ្ឌការងារ និងប័ណ្ណធ្វើដំណើរសម្រាប់ពលករខ្មែរធ្វើការនៅថៃចាប់ផ្តើមនៅថ្ងៃចន្ទនេះ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 09/05/2022 - 08:37 ដោយ៖ញឹម សុផល

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងការងារនៃប្រទេសថៃបានចាប់ផ្តើមទទួលពាក្យស្នើសុំ និងទទួលឯកសារបន្តសុពលភាពប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC) និងលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស(TD) សម្រាប់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ លោក ឌី ថេហូយ៉ា ប្រធានផ្នែកកម្មវិធីប្រឆាំងអំពើជួញដូរមនុស្ស និងការពារសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានថ្លែងថាពលករចំណាកស្រុកខ្មែរ មួយចំនួនមិនសូវទទួលបានព័ត៌មានជុំវិញការពន្យាប័ណ្ណពលករ និងលិខិតធ្វើដំណើររបស់ពួកគេប៉ុន្មានទេ ដោយសារនិយោជកខ្លះ និងពលករធ្វើការលើវិស័យក្រៅប្រព័ន្ធខ្លះ មិនសូវយល់ពីនីតិវីធី។ ទោះយ៉ាងណាលោក ឌី ថេហូយ៉ា កត់សម្គាល់ថាមានសកម្មភាពចេញចូលប្រទេសថៃ-កម្ពុជាច្រើនពីសំណាក់ពលករខ្មែរបន្ទាប់ពីមានការបើកច្រកអន្តរជាតិប៉ោយប៉ែត និងច្រកដូងកាលពីជាង១សប្តាហ៍មុន។

website_news/2022110502.txt · Last modified: 2022/05/11 20:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki