website_news:2022110701

ក្រសួងមហាផ្ទៃ និងអង្គការ IJM រួមគ្នាលុបបំបាត់បទល្មើសជួញដូរមនុស្សនៅកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ៩ កក្កដា ២០២២

ក្រសួងមហាផ្ទៃសហការជាមួយអង្គការបេសកកម្មយុត្តិធម៌អន្ដរជាតិ(IJM )បានរួមគ្នាលុបបំបាត់បទល្មើសជួញដូរមនុស្សនៅក្នុងប្រទេសសំដៅលើកកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិ សេរីភាព សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងមហាផ្ទៃ និងអង្គការ IJM សម្រាប់កិច្ចសហប្រតិបត្តិការ ៣ ឆ្នាំបន្ដទៀត កាលពីថ្ងៃទី ០៨ កក្កដា លោក សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីនៃអងអង្គការបេសកកម្មយុត្តិធម៌អន្ដរជាតិ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ អគ្គស្នងការនគរបាលជាតិ និងអង្គភាពពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ និងជាពិសេស នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការការពារអនីតិជន ដែលជាអង្គភាពធ្វើប្រតិបត្តិការផ្ទាល់ជាមួយអង្គការ IJM លើសកម្មភាពការងារដែលបានកំណត់នៅក្នុងវិសាលភាពនៃ MOU។

លោកសន្ដិបណ្ឌិត តេង សាវង្សសង្ឃឹម និងជឿជាក់ថា តាមរយៈស្មារតីនៃអនុស្សរណៈដែលត្រូវចុះហត្ថលេខានាពេលនេះ នឹងរួមចំណែកកាន់តែសកម្មថែមទៀត និងបង្កលក្ខខណ្ឌកាន់តែប្រសើរឡើង សម្រាប់ភាគីទាំងពីរ ក្នុងការបន្តភារកិច្ច និងបេសកកម្មរួមគ្នា ក្រសួងមហាផ្ទៃ និងអង្គការ IJM ដើម្បីលុបបំបាត់បទល្មើសជួញដូរមនុស្ស ក្នុងគោលដៅលើកកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិ សេរីភាព សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ចំណែក លោក Jacob Sims នាយកអង្គការបេសកកម្មយុត្តិធម៌អន្ដរជាតិ (IJM) បានប្តេជ្ញាសហការជាមួយក្រសួងមហាផ្ទៃក្នុងការចូលរួម លុបបំបាត់បទល្មើសជួញដូរមនុស្សនៅប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

website_news/2022110701.txt · Last modified: 2022/07/11 11:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki