website_news:2022120101

បញ្ឈប់ការចាញ់បោកមេខ្យល់ដែលចង់ទៅថៃ ជាក់ស្តែងនេះត្រូវយោធាចាប់ទាំងអស់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១១ ខែ មករា ឆ្នាំ ២០២២ ម៉ោង ០៨:៣៦

ខេត្តបន្ទាយមានជ័យ ៖ ទាហានថៃបានបន្តចាប់ខ្លួនពលរដ្ឋខ្មែរកំពុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ដោយលើកនេះចាប់បានចំនួន២៤នាក់ទៀតនៅតាម៣គោលដៅផ្សេងៗគ្នា គិតត្រឹមថ្ងៃទី០៨ មករា ឆ្នាំ២០២២ នៅបន្ទាត់ព្រំដែន ក្នុងភូមិសាស្គ្រស្រុកអារ័ញ្ញ ខេត្តស្រះកែវ ។ មន្ត្រីទំនាក់ទំនងកម្ពុជា-ថៃបានប្រាប់ឱ្យដឹងដោយបានទទួលព័ត៌មានថា មានពលរដ្ឋខ្មែរជាពលករបានលួចឆ្លងដែនទៅរកការងារនៅប្រទេសថៃ ហើយក៏ត្រូវបានទាហានថៃឃាត់សរុបមានចំនួន២៤នាក់ (ស្រី១៣នាក់ ប្រុស៦នាក់ ក្មេង១នាក់)តាមបន្ទាត់ព្រំដែនភូមិសាស្គ្រភូមិកុតហ៊ីន ឃុំផាត់សឹក ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។មន្ត្រីរូបនោះបានបញ្ជាក់ទៀតថា ក្រោយពេលដែលទាហានឈុតខ្មៅថៃការពារព្រំដែនឃាត់ពលរដ្ឋខ្មែរចំនួន២៤នាក់ និងមេខ្យល់ជនជាតិថៃ៥នាក់ នាំយកទៅសាកសួរពួកគេប្រាប់ថា ពួកគាត់បានឆ្លងដែនដោយខុសច្បាប់ ដើម្បីទៅរកការងារធ្វើជាពលករនៅប្រទេសថៃ តាមរយៈមេខ្យល់ម្នាក់ក្នុងតម្លៃ៨.០០០បាត ដោយជូនទៅរកការងារធ្វើ ។ប្រភពបន្តថា នៅពេលដែលមេខ្យល់កម្ពុជាទទួលលុយបានហើយក៏ជូនឆ្លងចូលដល់ទឹកដីថៃ ហើយប្រាប់ថាឱ្យអង្គុយចាំរថយន្តខាងថៃមកទទួលនៅព្រំដែន(ទឹកដីថៃ) ។ ប៉ុន្តែបែរជាត្រូវកម្លាំងយោធាឈុតខ្មៅចុះមកឃាត់ និងបញ្ជូនទៅអធិការនគរបាលស្រុកអារញ្ញ ដើម្បីអនុវត្តតាមច្បាប់តែម្តង ។

គួរបញ្ជាក់ថា នៅថ្ងៃទី១០ មករា ឆ្នាំ២០២២ នៅច្រកអូរបីជាន់ស្រុកអូរជ្រៅក្រុមការងារទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាមានចំនួន២១៥នាក់ ស្រី១១៨នាក់ កុមារ៤១នាក់ ស្រី១៩នាក់ និងវិជ្ជមានកូវីដ.១៩ មានចំនួន១នាក់ អ្នកដែលចាក់វ៉ាក់សាំងដូសទី២រួចរាល់ មានឯកសារមានចំនួន១៩៤នាក់ ស្រី១០៧នាក់ ។

website_news/2022120101.txt · Last modified: 2022/01/12 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki