website_news:2022120102

ពលរដ្ឋខ្មែរ១០នាក់ត្រូវយោធាថៃ ឃាត់ខ្លួនព្រោះលួចឆ្លងដែនខុសច្បាប់

http://nokorwatnews.com/ 11/01/2022

ប្រទេសថៃ ៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃបានឱ្យដឹងថា កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២២ ទាហានកងរយទី១២ របស់ថៃបានចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួនស្រាប់តែប្រទះឃើញក្រុមគួរឱ្យសង្ស័យធ្វើដំណើរតាមច្រករបៀងសំដៅចូលមកក្នុងទឹកដីថៃ ត្រង់បរិវេណភូមិណូន ផាត់ថះនា ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវមាន ចំនួន១០នាក់ក៏ធ្វើការឃាត់ខ្លួនតែម្តង។ សូមបញ្ជាក់ថា នៅពេលសមត្ថកិច្ចថៃសួរនាំពលរដ្ឋខ្មែរទាំងអស់ខាងលើ ពួកគេបានឱ្យដឹងថា ពួកគេមកពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា លួចឆ្លងចូលមក ដើម្បីទៅធ្វើការខាងសំណង់ក្នុងខេត្តឈុនបុរី ដោយថៅកែជនជាតិថៃជាអ្នកចំណាយលុយចំនួន៦,៥០០បាតក្នុងការធ្វើដំណើរ រួចកាត់កងគ្នានៅពេលធ្វើការ ទើបសមត្ថកិច្ចថៃចាប់ឃុំអ្នកទាំងនោះ និងអនុវត្តតាមវិធានរបស់សុខាភិបាល រួចក៏បញ្ជូនទៅឱ្យសមត្ថកិច្ចប៉ូលិសស្រុកអារញ្ញ ដើម្បីចាត់ការតាមច្បាប់បន្ត៕

website_news/2022120102.txt · Last modified: 2022/01/12 10:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki