website_news:2022120105

ពលករខ្មែរជាង១២០នាក់ទៀតត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញតាមច្រកអូរអន្លក់ ខេត្តបាត់ដំបង

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១១ មករា ២០២២ដោយ Sokhom Khon

ពលករខ្មែរចំនួន១២៤នាក់ទៀត ត្រូវបានថៃចាប់បានបញ្ជូនឲ្យត្រឡប់មកកម្ពុជាតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះបើតាមការឲ្យដឹងរបស់ការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ យោងតាមការឱ្យដឹងពីកម្លាំងសមត្ថកិច្ចប្រចាំមាត់ច្រក់ព្រំដែនបានបញ្ជាក់ថា ពលករដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញសរុបមានចំនួន១២៤នាក់(ស្រី៤៩នាក់ និងក្មេង២២នាក់)។ ពួកគេត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសួរនាំបន្ទាប់ពីមកដល់ដោយកត់ឈ្មោះចុះកំណត់ហេតុនិងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ១៩ រួចក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តែអវិជ្ជមានទាំងអស់។

ក្នុងចំណោមពលករទាំង១២៤នាក់បានចាក់វ៉ាក់សាំងចំនួន៩២នាក់(ស្រី៣៦នាក់និងក្មេង១៦នាក់)ចំណែកពលករចំនួន៣២នាក់ដែលមិនបានចាក់វ៉ាក់សាំង(ស្រី១៣នាក់និងក្មេង៦នាក់)ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ស្រុកសំពៅលូន ។ ពលករចំណាកស្រុកទាំងនោះបានឲ្យដឹងថា ការធ្វើចំណាកស្រុកខុសច្បាប់ពេលនេះ គឺធ្វើឡើងនៅតាមច្រករបៀងតូចៗនៃព្រំដែនប្រទេសទាំងពីរហើយភាគច្រើនគឺពលករត្រូវបានមេខ្យល់បញ្ចុះបញ្ចូលឲ្យទៅរកការងារធ្វើវិញ ។ បើតាមអាជ្ញាធរខេត្តព្រំដែនជាប់ប្រទេសថៃ បើទោះបីជាពលករអាចឆ្លងដែនទៅដល់ទឹកដីប្រទេសថៃ ក៏ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ដែរ៕ អត្ថបទ៖ ណារី

website_news/2022120105.txt · Last modified: 2022/01/12 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki