website_news:2022120106

១១ថ្ងៃ អគ្គកុងស៊ុលកម្ពុជា ជួយសម្របសម្រួលបញ្ជូនពលករខ្មែរមកពីប្រទេសថៃវិញ បានចំនួន១៧០ នាក់

https://www.kampucheathmey.com/ ថ្ងៃអង្គារ ១១ មករា ២០២២ដោយ Kang Tola

គិតចាប់ពីថ្ងៃទី១ ដល់ទី១១ ខែមករា ឆ្នាំ២០២១ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍ជួយសម្របសម្រួលបញ្ជូនពលករខ្មែរ មកពីខេត្តនានា នៃប្រទេសថៃបានចំនួន១៧០ នាក់ បានត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនារសៀលថ្ងៃទី១១ ខែមករា នេះថា ពលករខ្មែរទាំងនអស់នោះ ភាគច្រើនចូលតាមច្រកប៉ោយប៉ែត។ លោកថា ការដែលពួកគាត់ត្រឡប់មកវិញ ដោយសារតែពួកគាត់ជួបការលំបាក ក្នុងការរកការងារធ្វើ ដោយសារការរីករាលដាលជម្ងឺ Covid19 ហើយក៏បានសុំឲ្យអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ជួយអន្តរាគមន៍ បញ្ជូនមកកម្ពុជាវិញ។

ដោយឡែក រយៈពេលដូចគ្នានេះ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ ក៏បានជួយអន្តរាគមន៍បញ្ជូនពលរដ្ឋខ្មែរ ដែលលួចឆ្លងដែនខុសច្បាប់ ហើយត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនចំនួន៤០ នាក់ ឲ្យបានត្រឡប់មកកម្ពុជាវិញផងដែរ៕ ដោយ ៖ កោះកែវ

website_news/2022120106.txt · Last modified: 2022/01/12 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki