website_news:2022120401

សកម្មភាពបង្រ្កាករណីជួញដុរមនុស្សនិងបញ្ជូនទៅតុលាការ។ រូបភាពផុ្តល់ឲ្យ

https://www.khmertimeskh.com/ ទិត្យ គង់នៅ / Khmer Times April 8, 2022

កាលពីឆ្នាំមុន រដ្ឋាភិបាលបានបង្ក្រាបករណីជួញដូរមនុស្សជាង ២០០ករណី ដោយមានមនុស្ស ៤០០នាក់ បញ្ជូនទៅតុលាការដើម្បីកាត់ទោស។ ជនរងគ្រោះជិត ១៤០០ នាក់ត្រូវបានជួយសង្គ្រោះ ដែលក្នុងនោះមានស្ត្រីប្រហែល ៦00 នាក់។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំដែលរៀបចំដោយគណៈកម្មាធិការជាតិប្រយុទ្ឋប្រឆាំងការជួញដូរមនុស្ស (NCCT) កាលពីម្សិលមិញ បានរាយការណ៍ពីការងាររបស់ខ្លួនលើការទប់ស្កាត់ការជួញដូរមនុស្សកាលពីឆ្នាំមុន និងកំណត់គោលដៅប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅឆ្នាំនេះ អនុប្រធានអចិន្រ្តៃយ៍NCCT លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា នៅឆ្នាំ២០២១ មាន២៣៥ករណី ឧក្រិដ្ឋកម្មជួញដូរមនុស្សក្នុងនោះចាប់ខ្លួនមនុស្ស៤០០នាក់ត្រូវបញ្ជូនទៅតុលាការ។ យ៉ាងហោចណាស់ជនរងគ្រោះ ១៣៩០ ត្រូវបានជួយសង្គ្រោះ។ លោកស្រីថា៖ «ករណីកេងប្រវ័ញ្ចផ្លូវភេទខុសច្បាប់មានចំនួន ១២៤ ករណី ក្នុងនោះមាន ៨៦ ករណីនៃការរួមភេទជាមួយអនីតិជន។ ចំពោះឧក្រិដ្ឋកម្មបែបនេះ មនុស្ស១៣៨នាក់ត្រូវបានបញ្ជូនទៅតុលាការ ហើយជនរងគ្រោះ១៨៧នាក់ត្រូវបានសង្គ្រោះ» ។

បើតាមលោកស្រី នៅពេលដែលកម្ពុជាមានជំងឺរាតត្បាតកូវិត១៩ប្រទេសនេះបានក្លាយជាជម្រកសុវត្ថិភាពសម្រាប់ឧក្រិដ្ឋជនមកពីប្រទេសផ្សេងៗចូលមកប្រព្រឹត្តឧក្រិដ្ឋកម្មជួញដូរមនុស្សជាមួយជនរងគ្រោះមកពីប្រទេសផ្សេងៗ។ លោកស្រី បន្ថែមថា «វាជាទម្រង់ថ្មីនៃការជួញដូរមនុស្ស ដែលព្រះរាជាណាចក្រកម្ពុជា កំពុងសហការជាមួយអាជ្ញាធរបរទេស ដើម្បីបង្រ្កាបជនល្មើស និងជួយសង្គ្រោះជនរងគ្រោះ ដោយបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព»។ លោកស្រីបានកត់សម្គាល់ថា ដើម្បីជួយទប់ស្កាត់ឧក្រិដ្ឋកម្មនេះនៅពេលអនាគតគណៈកម្មាធិការបានរៀបចំសិក្ខាសាលា និងកិច្ចប្រជុំដើម្បីអប់រំមនុស្សជាង ៦,៥លាននាក់អំពីឧក្រិដ្ឋកម្មនេះ និងវិធីជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់ជួញដូរ។

គេប៉ាន់ប្រមាណថា មានជនជាតិថៃចន្លោះពី ៣០០០ ទៅ ៤០០០ នាក់ កំពុងធ្វើការដោយខុសច្បាប់នៅកម្ពុជា។ អ្នកដែលរៀបចំធ្វើមាតុភូមិនិវត្តន៍នឹងត្រូវចាត់ថាជាជនរងគ្រោះនៃការជួញដូរមនុស្ស។ ពួកគេក៏អាចប្រឈមមុខនឹងវិធានការផ្លូវច្បាប់ក្នុងប្រទេសរបស់ពួកគេចំពោះការបំពានច្បាប់អន្តោប្រវេសន៍ដោយការចាកចេញពីប្រទេសរបស់ពួកគេដោយខុសច្បាប់។ ប្រែសម្រួលដោយ៖ សុ ជាតា

website_news/2022120401.txt · Last modified: 2022/04/18 09:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki