website_news:2022120405

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនប្រជាពលរដ្ឋវិលពីប្រទេសថៃចូលមកកម្ពុជា ប្រុសស្រីចំនួន១៦នាក់

http://nokorwatnews.com/ 10/04/2022

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលករខ្មែរវិលពីប្រទេសថៃចូលកម្ពុជារយៈពេលពីរថ្ងៃបាន១៦នាក់ ដោយគិតចាប់ពីម៉ោង១៦និង៣០នាទី រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ មកដល់វេលាម៉ោង ០៦និង១៥នាទី ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នេះ។ សមត្ថកិច្ចប្រាប់ថាៈប្រជាពលរដ្ឋវិលត្រឡប់ប្រទេសថៃ (លើកទី២)កាលពីវេលាម៉ោង ១៨និង៣០នាទី ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះប្រជាពលរដ្ឋខ្មែរចំនួន ០៥នាក់ (ស្រី០២នាក់ កុមារ០១នាក់) វិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ (ចំណុចក្រោយស្តង់) ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០២គឺៈ

១. បាត់ដំបង ០៣នាក់

២.កំពង់ឆ្នាំង ០២នាក់

សមត្ថកិច្ចបញ្ជាក់ថា ពលរដ្ឋទាំងនោះក្រោយពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច កម្លាំងប៉ុស្តិ៍សង្កែចំនួន ០៣នាក់ ដឹកនាំដោយលោក ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង កម្លាំងកងពល៥១ បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ។ សមត្ថកិច្ចបន្តថាៈមកដល់ម៉ោង ៦និង១៥នាទីថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២២នេះមានប្រជាពលរដ្ឋចំនួន ១១នាក់ ក្នុងនោះស្រី០៣នាក់ កុមារ០៣នាក់ វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍ស្ពានម៉ាឡៃ (ចំណុចគោលដៅអូរថ្ម) ពួកគាត់មានទីលំនៅក្នុងខេត្ត បន្ទាយមានជ័យ បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច កម្លាំងប៉ុស្ដិ៍ស្ពានម៉ាឡៃចំនួន ០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ថៃ ប៊ុនរ៉ុង នាយរងប៉ុស្ដិ៍ សហការជាមួយកម្លាំងយោធា (វរៈ៥១៣) បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ៕

website_news/2022120405.txt · Last modified: 2022/04/18 09:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki