website_news:2022120407

អាជ្ញាធរថៃ បញ្ជូនពលករខ្មែរ ២៨ នាក់ដែលឆ្លងដែនខុសច្បាប់មកកម្ពុជាវិញ

https://www.postkhmer.com/ រី សុចាន់ | Publication date 09 April 2022 | 17:09 ICT

បាត់ដំបងៈ អាជ្ញាធរថៃ នៅថ្ងៃទី៧ ខែមេសា បានចាប់បញ្ជូនពលករចំណាកស្រុកខ្មែរ ចំនួន ២៨នាក់ ក្នុងនោះ កុមារ ៩នាក់ ដែលឆ្លងដែនខុសច្បាប់ចូលទឹកដីថៃមកកាន់កម្ពុជាវិញ នៅស្រុកសំពៅលូន។ នេះបើយោងតាមរបាយការណ៍នគរបាលជាតិ។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់នាថ្ងៃទី៨ ខែមីនា ថា៖ «[កម្លាំងប៉ុស្តិ៍គីឡូ ១៣ ខេត្តបាត់ដំបង] បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ២លើក សរុបចំនួន ២៨នាក់»។ បើតាមប្រភពដដែល ពលករកម្ពុជាចំនួនទាំង ២៨ នាក់ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួន បន្ទាប់ពី ក្រុមគ្រូពេទ្យបានធ្វើតេស្តរកមេរោគកូវីដ១៩ ហើយឃើញថា លទ្ធផលអវិជ្ជមាន និងបានពិនិត្យប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ បានត្រឹមត្រូវ៕

website_news/2022120407.txt · Last modified: 2022/04/18 09:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki