website_news:2022120408

ពលករបន្តចាកចេញពីថៃ កើនជាង ៨០០ នាក់ ខណៈមកចូលឆ្នាំខ្មែរ នៅស្រុកកំណើត

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ១០ មេសា ២០២២ដោយ Sorn Phanith

មន្ត្រីនគរបាលបានបញ្ជាក់ប្រាប់ឲ្យដឹងថា រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២២ នេះ អាជ្ញាធរមានសមត្ថកិច្ចព្រមទាំងមន្ត្រីជំនាញ បានសហការជាមួយភាគីទាហានថៃ ទទួលពលករខ្មែរប្រុសស្រីរួមទាំងក្មេងៗផងដែរ មានចំនួនកើនដល់ ៨៥៩ នាក់ ក្នុងនោះពលករបុរស ៤៣២ នាក់ស្រី ៣៤៣ នាក់ និងក្មេងៗ៨៤ នាក់ ដែលធ្វើដំណើរឆ្លងដែនទៅជាមួយឪពុកម្តាយ។ នគរបាលជំនាញបានឲ្យដឹងបន្តថា ដោយសារលំហូរពលករបន្តចាកចេញពីកន្លែងធ្វើការងារប្រទេសថៃ មានចំនួនកើនឡើងជាលំដាប់នេះ អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជាថៃ បានឯកភាពគ្នាបើកច្រកទ្វារចំនួនពីរដើម្បីទទួលពលករ គឺទីមួយច្រកទ្វាអន្តរជាតិដូងក្នុងស្រុកកំរៀង និងទីពីរឋិតនៅក្នុងភូមិសាស្ត្រច្រកតំបន់ក្នុងភូមិពោធិជ្រៃ ស្រុកសំពៅលូនខេត្តបាត់ដំបង ដើម្បីសម្រួល និងបង្កលក្ខណៈដល់ពលករខ្មែរទាំងអស់ងាយស្រួលចាកចេញក្នុងការវិលត្រឡប់មកស្រុកកំណើតវិញ។

ការបើកទទួលជាផ្លូវការ ឲ្យពលករត្រឡប់វិលមកចូលរួមក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមលំនៅឋានរៀងៗខ្លួននេះ ក្រុមគ្រូពេទ្យបានពិនិត្យធ្វើតេស្តរកជំងឺកូវីដ១៩ ជាលទ្ធផលអវិជ្ជមានទាំងអស់ ប៉ុន្តែយោងទៅលើការពិនិត្យកាតផ្តល់វ៉ាក់សាំងពលករភាគច្រើនសុទ្ធសឹងបានចាក់វ៉ាក់សាំងរួចរាល់ ត្រូវបានអប់រំណែនាំហើយឲ្យវិលត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនដោយឡែកចំពោះពលករដែលភាគតិចមិនបានចាក់វ៉ាក់សាំង ឬបានចាក់ហើយតែមិនគ្រប់ដូសត្រូវគ្រូពេទ្យបញ្ជូនទៅធ្វើចត្តាឡីស័កអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល៕សៅ សារិទ្ទ

website_news/2022120408.txt · Last modified: 2022/04/18 09:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki