website_news:2022120409

ពលករខ្មែរនៅថៃ សម្រុកនាំគ្នាឆ្លងដែនមកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

https://news.btv.com.kh/ 04/10/2022 12:04 PM

កោះកុង៖ ពលករខ្មែរដែលបម្រើការងារនៅប្រទេសថៃ កំពុងសម្រុកនាំគ្នាឆ្លងដែនចូលមកប្រទេសកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលឈានមកដល់នាពេលខាងមុខ។ មន្រ្តីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានឱ្យដឹងនៅនាទីថ្ងៃទី១០ ខែមេសានេះថា លំហូពលករខ្មែរឆ្លងដែនមកតាមច្រកទ្វារព្រំដែនចាំយាម ខេត្តកោះកុង ផ្តើមតាំងពីដើមខែមេសា ឆ្នាំ២០២២មកម្ល៉េះ។ ដោយទទួលពលករខ្មែរមិនទៀងទាត់ ពោលក្នុង១ថ្ងៃបើច្រើន ២០ទៅ៣០នាក់ប៉ុណ្ណោះ។ មន្រ្តីនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បន្ថែមថា ភាគច្រើនពលករខ្មែរដែលឆ្លងដែនមក ពួកគេធ្វើការនៅខេត្តត្រាត។ គោលបំណងឆ្លងដែនមកតាមច្រកទ្វារព្រំដែនចាំយាមរបស់ក្រុមពលករ ដើម្បីចូលអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ខាងមុខនេះ ហើយពលករខ្លះមានស្រុកកំណើត នៅខេត្តកំពត ព្រៃវៃង តាកែវ កែប និងខេត្តស្វាយរៀង។

ចំណែកនគរបាលអន្តោប្រវេសន៍ និងមន្រ្តីសុខាភិបាលផ្នែកចត្តាឡីស័ក លើកឡើងថា មុននឹងអនុញ្ញាតឱ្យពលករខ្មែរយើងបន្តដំណើរទៅស្រុកកំណើត គឺតម្រូវឱ្យវាស់កម្តៅ ពិនិត្យកាតចាក់វ៉ាក់សាំង ឯកសារពាក់ព័ន្ធផ្សេងទៀត។ ករណីពលករខ្មែរណាពុំមានកាតចាក់វ៉ាក់សាំងនឹងបញ្ជូនទៅមណ្ឌលចត្តាឡីស័កខេត្តអនុវត្តវិធានការសុខាភិបាលរយៈពេល១៤ថ្ងៃ៕

website_news/2022120409.txt · Last modified: 2022/04/18 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki