website_news:2022120502

ពលករខ្មែរ១៣នាក់និងមេខ្យល់ថៃម្នាក់ត្រូវយោធាថៃឃាត់ខ្លួន

http://nokorwatnews.com/ 11/05/2022

ប្រទេសថៃ ៖ កម្លាំងសមត្ថកិច្ចតាមព្រំដែនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ថា កម្លាំងទាហានអង្គភាពចំពោះកិច្ចទី១១១ សហការជាមួយកម្លាំងទាហានប្រាណទី១២ បានចុះល្បាតតាមបន្ទាត់ព្រំដែនស្រះកែវ ជាប់ជាមួយខេត្តបន្ទាយមានជ័យ របស់កម្ពុជា បានប្រទះឃើញពលករខ្មែរឆ្លងដែនតាមច្រករបៀង ចូលមកប្រទេសថៃដោយខុសច្បាប់ចំនួន២លើក និងចាប់ឃុំពលករខ្មែរបានចំនួន១៣នាក់ និងមេខ្យល់ម្នាក់។ សមត្ថកិច្ចបានឲ្យដឹងថា បរិវេណដែលជួបការលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ រួមមាន បរិវេណភូមិ ណងម៉ាំង ឃុំណងវែង ស្រុកគោកឃ្យូង ខេត្តស្រះកែវ សមត្ថកិច្ចចាប់ឃុំបាន១០នាក់ ក្នុងនោះប្រុស៦ ស្រី៤ និងមេខ្យល់ជនជាតិថៃម្នាក់ និងរថយន្តមួយគ្រឿងម៉ាកFord ព៌ណស នៅបរិវេណភូមិទព័ធីមសះយ៉ាម៣ ឃុំទ័ពថៃ ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ចាប់ឃុំពលករខ្មែរបានចំនួន៣នាក់ ក្នុងនោះប្រុស២នាក់ និងស្រី១នាក់។ក្រោយការសួរនាំ និងធ្វើកំណត់ហេតុចាប់ឃុំ សមត្ថកិច្ចបានបញ្ជូនពលករខ្មែរទាំងអស់ ប្រគល់ឱ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត៕

website_news/2022120502.txt · Last modified: 2022/05/12 10:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki