website_news:2022120705

លោកស្រីអនុសេនីយ៍នាយរងប៉ុស្តិ៍នគរបាលមហាខ្ញូង ស្រុកកោះសូទិន បានដឹកនាំកម្លាំងប៉ុស្តិ៍ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន

https://gdlf-kh.com/ 11/07/2022 Sopha កំពង់ចាម

កំពង់ចាម ៖ ដោយអនុវត្តតាមផែនការសកម្មភាពរបស់ប៉ុស្តិ៍ និងអនុវត្តការងារនគរបាល និងសហគមន៍ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមហាខ្ញូង នៃអធិដ្ឋាននគរបាលស្រុកកោះសូទិន បានចាត់ឲ្យលោកស្រី ស៊ិន ស៊ាងហៃ នាយរងប៉ុស្តិ៍ ដឹកនាំកម្លាំងក្រោមឱវាទ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដល់សិស្សានុសិស្សនៅវិទ្យាល័យមហាមង្គល ហ៊ុន សែន មហាសៀក ស្ថិតនៅភូមិមហាសៀកលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រីនាយរងប៉ុស្តិ៍ បានធ្វើការផ្សព្វផ្សាយមួយចំនួន៖

-សេចក្តីជូនដំណឹងរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម

-ផលប៉ះពាល់នៃគ្រឿងញៀន

-ច្បាប់ចរាចរណ៍ផ្លូវគោក

-ផលប៉ះពាល់អំពើហិង្សាក្នុងគ្រួសារ ទាក់ទងនឹងយេនឌ័រ

-ជំរុញអោយប្រជាពលរដ្ឋមានអាយុ១៥ឆ្នាំឡើងទៅធ្វេីអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នា

-ការផ្តល់អត្តសញ្ញាណប័ណ្ណ, សៀវភៅ (ក២) និងសៀវគ្រួសារ (ក៤) ដោយឥតគិតថ្លៃ

-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (គ្រឹះស្ថានឯកជន) ដែលស្របច្បាប់ និងគ្មានច្បាប់ ក្នុងការផ្តល់សេវាប្រាក់កម្ចី និងប្រាក់បញ្ញើ ដើម្បីកុំឲ្យចាញ់បោកគេ

-ផ្សព្វផ្សាយអនុក្រឹត្យលេខ ១៨៣ អនក្រ.បក ស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការរៀបអាពារហ៍ពិពារហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស

-បានចែកលេខទូរស័ព្ទនគរបាលជូនប្រជាពលរដ្ឋ មានប្រជាពលរដ្ឋចូលរួមចំនួន៤៨នាក់ ស្រី៣៧នាក់ ៕

website_news/2022120705.txt · Last modified: 2022/07/12 10:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki