website_news:2022120802

លោក ប៉ែន ពេជ្រសាលី ជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមអំពី«ច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ»ក្នុងករណីជួញដូរមនុស្ស ដល់ក្រុមគ្រូបង្គោលកម្មវិធីជំនាញអាស៊ានស្តីពីការជួញដូរមនុស្សសម្រាប់ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ

http://nokorwatnews.com/ 12/08/2022

ភ្នំពេញ៖ លោក ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាគណៈអធិបតី និងជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមអំពី «ច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ»ក្នុងករណីជួញដូរមនុស្ស ដល់ក្រុមគ្រូបង្គោលកម្មវិធីជំនាញអាស៊ាន ស្តីពីការជួញដូរមនុស្ដសម្រាប់ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ ។

សូមបញ្ជាក់ថា, នៅថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ម្សិលមុិញ នេះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសនៃកម្មវិធីអាស៊ាន-អូស្រ្តាលីដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី តំណាងក្រសួងយុត្តិធម៌ និងជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមអំពី«ច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ»ក្នុងករណីជួញដូរមនុស្ស ដល់ក្រុមគ្រូបង្គោលកម្មវិធីជំនាញអាស៊ានស្តីពីការជួញដូរមនុស្សសម្រាប់ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ដែលសហាការរៀបចំដោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងកម្មវិធីអាស៊ាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្ស។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមគ្រូបង្គោលកម្មវិធីជំនាញអាស៊ាន ស្តីពីការជួញដូរមនុស្សសម្រាប់ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរដែលបានទទួលការបណ្តុះបណ្តាលក្រោមកម្មវិធីអូស្រ្តាលី-អាស៊ីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ក្នុងកម្មវិធីនេះ លោកអគ្គនាយក បានចូលរួមជាគ្រូឧទ្ទេស ក្នុងការធ្វើបទបង្ហាញបណ្តុះបណ្តាលអំពីច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ ដល់ក្រុមគ្រូបង្គោលដើម្បីទទួលបានចំណេះដឹងអំពីនីតិវិធីក្នុងការរៀបចំសំណើ សុំជំនួយ អនុវត្តសំណើ សុំជំនួយ ឆ្លើយតបសំណើសុំជំនួយទៅកាន់រដ្ឋបរទេស ក្នុងនាមជាអាជ្ញាធរអនុវត្តសំណើ រួមទាំងយល់ដឹងអំពីសមត្ថកិច្ចតួនាទីរបស់អាជ្ញាធរកណ្តាល និងការបង្កក ការចាប់យក និងការឹបអូស ៕

website_news/2022120802.txt · Last modified: 2022/08/12 12:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki