website_news:2022120803

សមត្ថកិច្ចខេត្តបាត់ដំបងបន្តចុះត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

https://gdlf-kh.com/ 2022/08/11/ Vicheka បាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០ និង០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា–ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ៨១៧បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ឹង–ម៉េត (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ជា យ៉ាន (មេបញ្ជាការកងអនុសេនាតូច) និងកម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០៣នាក់ ដឹកនាំ ដោយលោកអនុសេនីយ៍ឯក ឯក អាំផន (មេបញ្ជាការកងអនុសេនាធំ) បានទទួលប្រជាពលរដ្ឋ ដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន១លើក សរុប ចំនួន១៦នាក់ ស្រី៣នាក់ ។ ប្រជាពលរដ្ឋដែលវិលត្រឡប់មកវិញទាំងអស់ ត្រូវបានអប់រំណែនាំ និងប្រគល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើពិនិត្យ និងស្គែនប័ណ្ណចាក់វ៉ាក់សាំងចេញត្រឹមត្រូវទាំងអស់ មុននឹងអនុញ្ញាតឲ្យត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន។

website_news/2022120803.txt · Last modified: 2022/08/12 12:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki