website_news:2022120901

រាជរដ្ឋាភិបាល ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យរដ្ឋបាលរាជធានី-ខេត្ត បើកយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន និងការជួញដូរមនុស្ស

https://cen.com.kh/archives/528264.html Posted ByPen Srey NeatSeptember 10, 2022

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យគ្រប់រដ្ឋបាលរាជធានី ខេត្ត និងមូលដ្ឋានទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ពលកម្ម បង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ឱ្យមានប្រសិទ្ធភាព។ បទបញ្ជានេះត្រូវបានដាក់ចេញនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ រាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យគ្រប់រដ្ឋបាលរាជធានី ខេត្ត និងមូលដ្ឋាន ទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនិងបង្ក្រាប ឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរនិងរត់ពន្ធមនុស្ស ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ដែលបាន និងកំពុងកើតឡើងលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាព។

ការដាក់បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើចំពេលដែលគេសង្កេតឃើញថា ឧក្រិដ្ឋកម្មគ្រឿងញៀនហាក់បានកម្រើកឡើងនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះការជួញដូរធំៗ ព្រមទាំងកន្លែងផលិតគ្រឿងញៀនជាច្រើនកន្លែងត្រូវបានអាជ្ញាធរបង្ក្រាបបានជាបន្តបន្ទាប់។ការជួញដូរ ការរត់ពន្ធមនុស្ស ពលកម្មបង្ខិតបង្ខំជាដើម ក៏ត្រូវបានរកឃើញថា ក្លាយជាបញ្ហាក្តៅនៅកម្ពុជាផងដែរ រហូតដល់សហរដ្ឋអាមេរិកទម្លាក់ចំណាត់ថ្នាក់របស់កម្ពុជាថែមទៀតផង។ ក្នុងមួយរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃ ក៏បានបើកយុទ្ធនាការបោសសំអាតការជួយញដូរមនុស្ស ការបង្ខាំងមនុស្សបង្ខំឱ្យធ្វើការបានជាច្រើនករណីផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

website_news/2022120901.txt · Last modified: 2022/09/12 09:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki