website_news:2022121205

ឃុំខ្លួនថៅកែហាងម៉ាស្សាម្នាក់ ពាក់ព័ន្ធបទល្មើស សញ្ជាកម្មមានស្ថានទម្ងន់ទោស បើកកន្លែងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទ

https://cen.com.kh/archives/587288.html Posted ByPen Srey NeatDecember 10, 2022

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទត្រូវជាថៅកែហាងម៉ាស្សាម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធអំពើ សញ្ជាកម្មមានស្ថានទម្ងន់ទោស ដោយបើកកន្លែងម៉ាស្សា បង្កប់សេវាកម្មផ្លូវភេទ ប្រព្រឹត្ត នៅត្រង់ចំណុចពីរទីតាំងផ្សេងគ្នា ។

ទីតាំងទី១. នៅចំណុចហាងយីហោ«កុលាបក្រហម១៦៨» ស្ថិតនៅផ្ទះលេខ៣៣ ផ្លូវបេតុង ។

ទីតាំងទី២. ទីតាំងហាងគ្មានយីហោ ផ្ទះលេខ២៨១ ផ្លូវបេតុងទី១ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា មានឈ្មោះ ប៉ក ឧត្តម ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវបេតុង ក្នុងបុរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពបានឲ្យដឹងថា ទីតាំងហាងម៉ាស្សាយីហោ«កុលាបក្រហម» មាននារីម៉ាស្សា និង រួមភេទ ចំនួនពីរនាក់ និងទីតាំងមួយទៀត មានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ប្រាំមួយនាក់ ដែលពីរនាក់ជាអនីតិជន និងមានបន្ទប់សម្រាប់រួមភេទចំនួនបីបន្ទប់។ ជនត្រូវចោទ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” សញ្ជាកម្មមានស្ថានទម្ងន់ទោស ” តាមមាត្រា ២៧ នៃច្បាប់ស្តីពីការជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ ។ ជនត្រូវចោទត្រូវជា ថៅកែហាងម៉ាស្សា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២២ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះទាំង ៨នាក់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2022121205.txt · Last modified: 2022/12/12 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki