website_news:2022130602

អាជ្ញាធរស្រុកសំពៅលូន ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ត្រង់ភូមិសាស្ត្រ ភូមិកូនភ្នំខាងជើង ឃុំតាស្ដា នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣

https://gdlf-kh.com/ 2022/06/12/ Seng Chanmonirith ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៧និង៣០នាទី នាថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ ចំនួន៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ-រ៉ាត់ (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី១, វរសេនាតូចលេខ១ ចំនួន៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ស៊ឹង-ស៊ិត (មេបញ្ជាការរងកងអនុសេនាធំ), កម្លាំងយោធាកងអនុសេនាធំគាំទ្រ, វរសេនាតូច៥៣៣ ចំនួន៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ឈឹម-សុភាព (មេបញ្ជាការកងអនុសេនាតូច) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចភូមិសាស្រ្ត ភូមិកូនភ្នំខាងជើង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន៩នាក់ ស្រី៣នាក់ ក្មេង៤នាក់ ក្មេងស្រី២នាក់។ ក្រោយពីទទួលបាន កម្លាំងយើងបានធ្វើការសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ និងអប់រំណែនាំ រួចកម្លាំងយើងបានប្រគល់ពួកគាត់អោយទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣។

website_news/2022130602.txt · Last modified: 2022/06/13 10:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki