website_news:2022130702

ជនជាតិវៀតណាម ៤០០នាក់ ដែលត្រូវបានគេបោកបញ្ឆោតមកធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបានជួយសង្គ្រោះ

https://www.khmertimeskh.com/ July 12, 2022

អាជ្ញាធរវៀតណាម និងកម្ពុជា បានសហការគ្នាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាម ៤០០នាក់ ដែលត្រូវបានបោកបញ្ឆោតនិងលក់មកកម្ពុជា។ មកទល់ពេលនេះ អាជ្ញាធរក្នុងប្រទេសវៀតណាម និងកម្ពុជា បានធ្វើការរួមគ្នា ដើម្បីផ្ទៀងផ្ទាត់ករណីដែលជនជាតិវៀតណាម ត្រូវបានក្រុមជួញដូរមនុស្សនាំមកកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បាននិយាយកាលពីសប្តាហ៍មុនថា កិច្ចសហប្រតិបត្តិការនេះនាំឱ្យជនជាតិវៀតណាមជិត ៤០០ នាក់ត្រូវបានជួយសង្គ្រោះ និងនាំយកមកផ្ទះវិញ។ មួយរយៈចុងក្រោយនេះ ត្រូវបានគេរាយការណ៍កាន់តែច្រើនឡើងថា មានជនជាតិវៀតណាមជាច្រើនត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការនៅកម្ពុជា។ ក្នុងករណីភាគច្រើន ក្រុមជួញដូរបានផ្សព្វផ្សាយសេវាកម្មរបស់ពួកគេនៅលើ Facebook និង Zalo ដែលជាកម្មវិធីផ្ញើសារ និងហៅទូរសព្ទរបស់វៀតណាម ដោយផ្តោតលើមនុស្សដែលគ្រប់អាយុធ្វើការ ប៉ុន្តែមិនមានការងារជាប់លាប់ ដោយសន្យាផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែរហូតដល់រាប់ពាន់ដុល្លារ។ ជាធម្មតាជនរងគ្រោះត្រូវបានរត់ពន្ធចូលប្រទេសកម្ពុជាខុសច្បាប់ ហើយត្រូវបានបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនបរទេស។ ម្ចាស់ក្រុមហ៊ុនទាំងនេះនឹងស្នើឱ្យបុគ្គលិកវៀតណាមរបស់ពួកគេបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗគ្នា ដែលក្លែងបន្លំជាគេហទំព័រពាណិជ្ជកម្ម ឬវេទិកាវិនិយោគហិរញ្ញវត្ថុដើម្បីទាក់ទាញអតិថិជនដែលមិនអោយមានការសង្ស័យ។

យោងតាមនគរបាលបានឱ្យដឹងថា បើមិនព្រមធ្វើទេកម្មករវៀតណាមទាំងនោះនឹងត្រូវគេវាយនិងបង្អត់អាហារ។ ក្នុងករណីផ្សេងទៀតមនុស្ស ដែលគេរត់ពន្ធមកកម្ពុជារួមមានស្ត្រីវ័យក្មេងដែលត្រូវបានបង្ខំឱ្យធ្វើជាពេស្យាចារ។ជនរងគ្រោះបានប្រាប់ប៉ូលីសថា អ្នកណាដែលចង់ត្រឡប់ទៅប្រទេសវៀតណាម ត្រូវតែទាក់ទងក្រុមគ្រួសាររបស់ពួកគេជាមុនសិន ហើយបង់ប្រាក់ធានាប្រហែល ៨០-១០០លានដុង (៣,៤៤៦ ដុល្លារ)។ VnExpress

website_news/2022130702.txt · Last modified: 2022/07/13 11:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki