website_news:2022130705

ថៃកំពុងខ្វះខាតពលករចំណាកស្រុកជាងកន្លះលាននាក់ ដើម្បីជំរុញសេដ្ឋកិច្ច

https://kohsantepheapdaily.com.kh/ ១២ ខែ កក្កដា ឆ្នាំ ២០២២ ម៉ោង ១៤:៤៩

ថៃ ៖ សភាពាណិជ្ចកម្មថៃបាននិយាយនៅថ្ងៃអង្គារ ទី ១២ ខែកក្កដា នេះថា ថៃកំពុងខ្វះកម្លាំងពលករ ចំណាកស្រុកជាងកន្លះលាននាក់ ខណៈដែលប្រទេសនេះកំពុងងើបឡើងវិញ ក្រោយការឆ្លងរាតត្បាតកូវីដ ១៩បានស្រាកស្រាន្ត។ តម្រូវការកម្មករមានកម្រិតខ្ពស់នៅក្នុងវិស័យពឹងផ្អែកលើកម្លាំងពលកម្មដូចជា ទំនិញកសិកម្ម និងការកែច្នៃម្ហូបអាហារសម្រាប់នាំចេញ ។ នេះបើយោងតាមការបញ្ជាក់របស់លោក Poj Aramwattananont អនុប្រធានសភាពាណិជ្ជកម្មថៃ ប្រាប់សន្និសិទសារព័ត៌មាន។ លោកបញ្ជាក់ថា «បច្ចុប្បន្ន ពលករគឺជាបញ្ហាធំសម្រាប់ជំរុញសេដ្ឋកិច្ច។ ថៃត្រូវការពលករចំណាក់ស្រុកសរុបយ៉ាងតិច៣ទៅ ៤លាននាក់ដើម្បីធ្វើឲ្យសេដ្ឋកិច្ចដើរទៅមុខ»។

លោកនិយាយថា ឧបសគ្គក្នុងការជ្រើសរើសពលកររួមមានបញ្ហានៅក្នុងប្រទេសកំណើតរបស់ពួកគេ ដូច្នេះជាភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការប្រកួតប្រជែងពីប្រទេសមួយចំនួនដូចជា ជប៉ុន និងចិនជាដើម។ បច្ចុប្បន្ន មានពលករប្រហែល ២,៥លាននាក់ដែលមានឯកសារមកពីប្រទេសឡាវ កម្ពុជា និងមីយ៉ានម៉ា។

លោក Pairjoj Chotikasathien ប្រធាននាយកដ្ឋានការងារនៃក្រសួងការងារបាននិយាយថា ដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្មករ កាលពីសប្តាហ៍មុនគណៈរដ្ឋមន្ត្រីបានអនុម័តផែនការគ្រប់គ្រងការងារ រួមមានការអនុញ្ញាតិឲ្យពលករមានឯកសារអាចបន្តស្ទាក់នៅក្នុងប្រទេសថៃរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៥។ លោកបញ្ជាក់ថា ថៃក៏នឹងអនុញ្ញាតិឲ្យពលករខុសច្បាប់ រួមមានពលករមកពីប្រទេសវៀតណាម ចុះឈ្មោះ និងធ្វើការងាររហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៥ផងដែរ។ លោកបន្តថា ជាមួយនឹងការធ្វើឲ្យប្រសើរឡើងនៃផែនការការងារ និងការមកដល់ពលករកាន់តែច្រើន ថៃនឹងមានពលករចំណាកស្រុកជិត ៣លាននាក់នៅបំណាច់ឆ្នាំនេះ៕ (តាមប្រភព៖ Reuters)

website_news/2022130705.txt · Last modified: 2022/07/13 11:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki