website_news:2022131005

ពលករកម្ពុជានៅក្រៅប្រទេស មួយឆ្នាំបញ្ជូនលុយមកស្រុកវិញជិត ៣ ប៊ីលានដុល្លារ

https://www.kampucheathmey.com/local-news/394065 ថ្ងៃពុធ ១២ តុលា ២០២២ដោយ Dy Bunnara

លោក ហេង សួរ រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ក្នុងសន្និសីទព្រឹកនេះថា ពលករទេសន្តរប្រវេសក៍កម្ពុជាដែលកំពុងបម្រើការងារនៅក្រៅប្រទេស មួយឆ្នាំៗបានបញ្ជូនលុយមកស្រុកវិញជាង ២.៧ ប៊ីលានដុល្លារ។ គិតត្រឹមឆ្នាំ ២០២២ មានពលករទេសន្តរប្រវេសន៍កម្ពុជាជាង ១.៣ លាននាក់កំពុងធ្វើការនៅក្រៅប្រទេស។ ក្នុងនោះប្រទេសថៃមានជាង ១.២ លាននាក់ សាធារណរដ្ឋកូរ៉េជាង ៤ ម៉ឺននាក់ ម៉ាឡេស៊ីជាង ២ ម៉ឺននាក់ និងប្រទេសជប៉ុនជាង ១ ម៉ឺននាក់។ លោក ហេង សួរបានបន្តថា ពលករទេសន្តប្រវេសន៍បានក្លាយជាកម្លាំងចលករមួយដ៏សំខាន់ ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ៕

website_news/2022131005.txt · Last modified: 2022/10/13 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki