website_news:2022131006

លោក ហេង សួរ៖ ច្បាប់ការងារកម្ពុជាមិនអនុញ្ញាតឲ្យថៅកែបង្ឃាំងមនុស្សនៅកន្លែងការងារទេ

https://www.rfi.fr/km//20221012-?ref=tg_i ចុះផ្សាយនៅថ្ងៃ៖ 12/10/2022 - 08:48ដោយ៖ញឹម សុផល

នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានថ្លែងឲ្យដឹងថា ច្បាប់ការងារកម្ពុជាមិនអនុញ្ញាតឲ្យថៅកែបង្ឃាំងមនុស្សនៅក្នុងទីតាំងរបស់ខ្លួនឡើយ។ តាមលោក ហេង សួរ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បានរកឃើញ៣៦៨ករណី គិតមកត្រឹមចុងខែកញ្ញាកន្លងទៅនេះ ដោយនៅក្នុងនោះភាគច្រើននៅខេត្តព្រះសីហនុ។ លោកថា យុទ្ធនាការនេះត្រូវបានអនុវត្តទៅតាមច្បាប់ចំនួនពីរ គឺច្បាប់ស្តីពីការងារ និងច្បាប់អន្តោប្រវេសន៍កម្ពុជា។

website_news/2022131006.txt · Last modified: 2022/10/13 10:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki