website_news:2022131007

កម្ពុជា បញ្ជូនជនជាតិវៀតណាមចំនួន៧៨នាក់ ដែលត្រូវបានបោកបញ្ឆោតនាំមកធ្វើការខុសច្បាប់ ទៅវៀតណាមវិញ

https://swiftnewsdaily.com/articles/2022101216280479 SWIFT NEWS ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២

(វៀតណាម)៖ ឆ្មាំព្រំដែននៅខេត្ត Tay Ninh ភាគខាងត្បូងប្រទេសវៀតណាម បានទទួលជនជាតិវៀតណាម ចំនួន៧៨នាក់ ដែលត្រូវបានជួយសង្គ្រោះពីកាស៊ីណូ និងក្រុមហ៊ុនខុសច្បាប់នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានVNនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២។ ពួកគេត្រូវបានប្រគល់ទៅឲ្យមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai បន្ទាប់ពីត្រូវបានសង្គ្រោះដោយសារកិច្ចខិតខំប្រឹងប្រែងរួមរបស់អាជ្ញាធរកម្ពុជា និងស្ថានទូតវៀតណាម។ ពួកគេទាំងអស់ត្រូវបានគេបោកបញ្ឆោតឲ្យចូលមកប្រទេសកម្ពុជា និងបង្ខំឲ្យធ្វើការនៅកាស៊ីណូ និងក្រុមហ៊ុនខុសច្បាប់នៅជិតព្រំដែនកម្ពុជា-វៀតណាម។ គេមិនដឹងច្បាស់ថាតើម្នាក់ៗបានរស់នៅកម្ពុជាបានយូរប៉ុណ្ណាទេ។

កម្លាំងការពារព្រំដែនបានកំណត់អត្តសញ្ញាណជនដែលវិលត្រឡប់មកវិញ និងបំពេញនីតិវិធីឱ្យពួកគេត្រឡប់ទៅស្រុកកំណើតវិញ។ យ៉ាងណាក៏ដោយ ដំណើរការផ្ទៀងផ្ទាត់រកឃើញជនសង្ស័យម្នាក់ ដែលអន្តរជាតិ កំពុងតាមចាប់ខ្លួនពីបទរត់ពន្ធ។

អាជ្ញាធរកម្ពុជាបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការជួញដូរមនុស្សក្នុងប្រទេស។ ដោយសារយុទ្ធនាការនេះ បុគ្គលិកព្រំដែនក្នុងតំបន់វៀតណាមបានទទួលការធ្វើមាតុភូមិនិវត្តន៍ ពីប្រទេស កម្ពុជាម្តងហើយម្តងទៀត៕

website_news/2022131007.txt · Last modified: 2022/10/13 10:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki