website_news:2022131203

រកឃើញមនុស្សជាង១ពាន់នាក់ ក្រោយសុំអន្ត រាគមន៍ជួយសង្គ្រោះក្នុងរយៈពេលជាង៣ខែ

https://kohsantepheapdaily.com.kh/article/1650197.html?utm_source=telegram&utm_medium=click&utm_campaign=​hanneltelgram ភ្នំពេញ១២ ខែ ធ្នូ ឆ្នាំ ២០២២ ម៉ោង ១៦:៣៣

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា រយៈពេលជាង៣ខែចាប់ពីថ្ងៃទី១៨ ខែសីហា មកដល់ខែវិច្ឆិកា ២០២២ កន្លងទៅ សមត្ថកិច្ចរកឃើញមនុស្សចំនួន១១២២នាក់ ក្រោយសុំឱ្យធ្វើអន្តរាគមន៍ក្នុងគេហទំព័ហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ដើម្បីជួយសង្គ្រោះពាក់ ព័ន្ធបទល្មើសនានា។

លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិ ការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងក្នុងទិវាជាតិ ប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំ ពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោល ដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ក្រោមអធិបតីភាព សម្ដេចក្រឡា ហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្ររាជធានីភ្នំពេញថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចព្រងើយកន្តើយបានឡើយ ហើយត្រូវឆ្លើយតបជាបន្ទាន់ តាមវិធានការបោសសម្អាត បទល្មើសយ៉ាងមានប្រសិទ្ធ ភាពនោះគឺ «ផែនការប្រតិបត្តិ ការបង្កើនការបង្ក្រាបអំពើជួញ ដូរមនុស្សគ្រប់ទំរង់ និងបទល្មើសពាក់ព័ន្ធ» តាមសេចក្ដីសម្រេចរបស់ គ.ជ.ប.ជ និងបង្កើតក្រុម ការងារប្រតិបត្តិការដឹកនាំដោយ អគ្គស្នងការនគរបាលជាតិ និងបើកយុទ្ធនាការនៅទូទាំងប្រទេស រុករកបទល្មើសបណ្តាញជន ល្មើស និងសង្គ្រោះជនរងគ្រោះ នៅតាមទីតាំង ដែលមានការសង្ស័យយ៉ាងសកម្ម។

លោកជំទាវបានគូសបញ្ជាក់ថា «៦៧៦សំណើ ត្រូវបានដាក់ចូលក្នុងគេហទំព័រហ្វេសប៊ុក សម្តេចក្រឡោហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោយផ្ទាល់ និងត្រូវបានស៊ើបអង្កេត និងបង្ក្រាបបទល្មើសបន្តបន្ទាប់ ។ ជាលទ្ធផលគិតចាប់ពីថ្ងៃទី១៨ ខែសីហា មកដល់វិច្ឆិកា ២០២២ កន្លងទៅ គឺក្នុងចំណោមអ្នកដែលបានប្រកាសថា ជាជនរងគ្រោះសុំឱ្យធ្វើអន្តរាគមន៍ជួយសង្គ្រោះ យើងបានរកឃើញមនុស្សចំនួន ១១២២នាក់ ស្រី១២១នាក់ ហើយក្នុងចំណោមជនទាំងនោះ អ្នកដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការបង្ខាំងខ្លួន និងពលកម្មដោយបង្ខំ ១៥៣នាក់ ស្រី១៨នាក់ មាន៦សញ្ចាតិ និងដោយអំពើចំណែកជនក្រៅពីនេះ បានបដិសេធថា ខ្លួនមិនបានទទួលភាពរងគ្រោះទេ និងមានបំណងចង់ប្ដូរទៅទីតាំងការងារថ្មីដែលមាន ប្រាក់ខែខ្ពស់ជាងនេះ ឬថា គ្រាន់តែជាការបារម្ភរបស់ក្រុមគ្រួសារតែប៉ុណ្ណោះ»។

ជាមួយគ្នានោះដែរ លោកជំទាវរដ្ឋលេខាធិការបន្ថែមថា ទោះបីជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែនាំចេញពីទីតាំងដែលពាក់ព័ន្ធនឹងបទល្មើស ដើម្បីសុវត្ថិភាព ពលករ និងមិនអនុ ញ្ញាតឱ្យវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះវិញឡើយ ។ គិតពីចាប់ផ្តើម ប្រតិបត្តិការដល់ត្រឹម ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យ ២២នាក់ មាន ៣សញ្ជាតិ ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស ២នាក់ និងជនសង្ស័យពាក់ព័ន្ធ នឹងអំពើជួញដូរផ្លូវភេទ ៤នាក់ ១សញ្ជាតិ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់កម្ពុជា។ ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសចំនួន៥ ត្រូវបានបិទជាស្ថាពរ និង៤ ទីតាំងបិទបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកបទល្មើស។

លោកជំទាវលើកឡើងថា ក្រោមវិសាលភាពនៃការអភិវឌ្ឍន៍រីកចម្រើន វិស័យសំណង់ហេដ្ឋាចនាសម្ព័ន្ធ វិស័យសេវាកម្ម វិស័យ ពាណិជ្ជកម្មវិស័យឧស្សាហកម្ម, វិស័យកសិកម្ម បរិស្ថាន និងការអភិវឌ្ឍន៍ជនបទ បានបង្កើនការងារឱ្យ ប្រជាពល រដ្ឋក្នុងស្រុក រាប់សែននាក់ ។ ទន្ទឹមនឹងនោះ ប្រជាជនមួយចំនួន នៅតែមានបំណងចេញទៅរក ការងារនៅក្រៅប្រទេសដោយប្រថុយប្រថាន មិនស្តាប់ការអប់រំណែនាំមិនតាមដាន ព័ត៌មានដែលមានប្រយោជន៍ តែបែរជាស្លាប់ និងជឿការអូសទាញ ភូតភពីមេខ្យល់ ធ្វើឱ្យពួកគាត់ឆ្លាក់ទៅក្នុងអំពើជួញដូវ មនុស្ស និងខាតបង់យ៉ាងធ្ងន់ធ្ងរ៕

website_news/2022131203.txt · Last modified: 2022/12/13 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki