website_news:2022131207

កម្លាំងនគរបាលចុះត្រួតពិនិត្យច្រករបៀងកម្ពុជា- ថៃ ទប់ស្កាត់ពលករលួចឆ្លងដែន មនុស្សខុសច្បាប់

https://www.khmertimeskh.com/501201064// កែវ រចនា / Khmer Times December 12, 2022

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ កម្លាំងចម្រុះនៅច្រកដើមខ្នុរ បានដឹកនាំកម្លាំង ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ។ កម្លាំងចម្រុះបានពិនិត្យឃើញថា នៅចំណុចទីតាំងច្រករបៀងដើមខ្នុរនោះពុំមានពលករឆ្លងដែនខុសច្បាប់នោះទេ។ ការចុះពិនិត្យនេះ គឺក្រោយមានការចុះផ្សាយថា ច្រកនេះមានអ្នកលួចឆ្លងដែន ខុសច្បាប់ទៅប្រទេសថៃ។ យ៉ាងណា លោកវីរសេនីយ៍ឯក សួង សៅ ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន សូមចុះផ្សាយព័ត៌មានឲ្យមានវិជ្ជាជីវៈ យកព័ត៌មានពិត ច្បាស់លាស់ ជៀសវាងផ្សាយព័ត៌មានមិនពិត នាំឲ្យប៉ះពាល់ដល់កិត្តិយស បំបាក់ទឹកចិត្ត បើមិនបានលើកទឹកចិត្តទេ កុំបំពានកងកម្លាំងដែលការពារព្រំដែន លះបង់ចាកឆ្ងាយពីប្រពន្ធកូន ផ្ទះសម្បែង ដោយគោរពបទបញ្ជាថ្នាក់ដឹកនាំ ការពារបទល្មើស នឹងពលករឆ្លងដែនខុសច្បាប់ តាមខ្សែរបន្ទាត់ការពារព្រំដែនផងដែរ៕

website_news/2022131207.txt · Last modified: 2022/12/13 10:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki