website_news:2022140205

អាជ្ញាធរថៃ បញ្ជូនពលករខ្មែរចំនួន ២២២នាក់ មកស្រុកកំណើតវិញ តាមច្រកតំបន់អូរអន្លក់

https://cen.com.kh/ Posted ByPen Srey NeatFebruary 12, 2022

បាត់ដំបង : នៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភ: ឆ្នាំ២០២២ ដោយអនុវត្តនតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចចំនួន ២២២នាក់ ស្រី៧៤នាក់ ក្មេង៤៣នាក់ ស្រី១៨នាក់ កម្លាំងយើងបានកត់ឈ្មោះរួច ក្រុមគ្រូពេទ្យធ្វើតេសរហ័ស ជាលទ្ធផល : -អវិជ្ជមានកូវីដ-១៩ ទាំងអស់ , -ពលករចំនួន ៤១នាក់ ស្រី១៦នាក់ ក្មេង៣នាក់ ស្រី១នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង , -ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១៨១នាក់ ស្រី៥៨នាក់ ក្មេង៤០នាក់ ស្រី១៧នាក់ , ក្នុងនោះបានចាក់វ៉ាក់សាំង ឲ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន១៣នាក់ ស្រី៧នាក់ ។ ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2022140205.txt · Last modified: 2022/02/14 09:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki