website_news:2022140305

ពលករខ្មែរ មកពីថៃ ៨នាក់ រកឃើញវិជ្ជមានកូវីដ-១៩

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ១២ មីនា ២០២២ដោយ Sophal Tuon

ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃចំនួន ៨នាក់ ក្នុងចំណោមពលករចំនួន ១៣៤នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានបញ្ជួនទៅព្យាបាលរួចរាល់ហើយ។ យោងតាមផេកហ្វេប៊ុកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបានលជាតិ ចុះផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យបានទៅទទួលពលករចំនួន ១៣៤នាក់ (ស្រី៥១នាក់) ក្មេង២៣នាក់(ស្រី១២នាក់) វិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ បន្ទាប់ពី កម្លាំងប៉ុស្តិ៍អូរអន្លក់ និងក្រុមគ្រូពេទ្យ សាកសួរកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ហើយជាលទ្ធផលមានពលករចំនួន៨នាក់ស្រី៤នាក់ កុមា១នាក់មានវិជ្ជមានកូវីដ-១៩ ។ ដោយឡែកពលករចំនួន ៤៤នាក់ ស្រី១៧នាក់ ក្មេង៦នាក់ ស្រី១នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។រីឯពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន៨២នាក់ ស្រី៣០នាក់ ក្មេង១៦នាក់ ស្រី១១នាក់ក្នុងនោះបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន៧នាក់ ស្រី៤នាក់ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕ សំអឿន

website_news/2022140305.txt · Last modified: 2022/03/14 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki