website_news:2022140306

អភិបាលរងខេត្តព្រះសីហនុ៖រឿងឧក្រិដ្ឋកម្មនៅខេត្តភាគច្រើនត្រូវបានបំប៉ោងនិងប្រឌិត ដើម្បីបង្កភាពចលាចល

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 12/03/2022 - 12:26

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តាមរយៈវិទ្យុបារាំងអន្តរជាតិRfi នៅរសៀលថ្ងៃទី១២មិនានេះ បានច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់កាសែតអនឡាញថៃដែលថាមានស្ត្រីជនជាតិថៃមួយរូបដែលមកធ្វើការខុសច្បាប់នៅកម្ពុជាក្នុងខេត្តព្រះសីហនុ ត្រូវបានឧក្រិដ្ឋជនជាជនជាតិចិនប៉ុនប៉ងប្រមាញ់យកសរីរាង្គសម្រាប់ជួញដូរក្នុងទីផ្សារងងឹត។ លោកអភិបាលរងខេត្តព្រះសីហនុរូបនេះ បានគូសបញ្ជាក់ថា ករណីឧក្រិដ្ឋកម្មនៅខេត្តព្រះសីហនុភាគច្រើនក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានបំប៉ោងនិងប្រឌិតឡើងដោយបុគ្គលតាំងនាមជាជនរងគ្រោះ និងជនទុច្ចរិចមួយចំនួនទៀតដើម្បីបង្កភាពចលាចលនៅក្នុងសង្គម៕

website_news/2022140306.txt · Last modified: 2022/03/14 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki