website_news:2022140703

តុលាការកំពូលជម្រះបណ្តឹងសាទុក្ខ យុវជនម្នាក់ ពាក់ព័ន្ធនឹងការ នាំពលករថៃ៣នាក់ចូលស្រុកខ្មែរដោយមិនស្របច្បាប់

https://cen.com.kh/ Posted ByPen Srey Neat July 13, 2022

ភ្នំពេញ: តុលាការកំពូលកាលពីព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ពាក់ព័ន្ធនឹងការ ជនជាតិពលករថៃ៣នាក់ចូលស្រុកខ្មែរដោយមិនស្របច្បាប់ ប្រព្រឹត្តិ នៅចំណុចក្រុមទី១០ ភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ ២០២១ ។

លោក ជីវ កេង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ៖ លី ចិន ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ។ នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងបាត់ដំបង កាលពី ២០ ខែ កក្កដា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ការនាំចេញដោយមិនស្របច្បាប់សម្រាប់ការនាំឆ្លងដែន និងសមគំនិតក្នុងការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ។ ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍។

តុលាការ ឧទ្ធរណ៍ខេត្តបាត់ដំបង បានតម្កល់ទោសរបស់គាត់ដដែល។ គាត់ក៏ប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។ជនជាប់ចោទ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅចំណុចក្រុមទី១០ ភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ សំណុំរឿងក្តីនេះ, តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ ខាងមុខ នេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

website_news/2022140703.txt · Last modified: 2022/07/14 10:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki