website_news:2022140704

សមត្ថកិច្ចខេត្តបាត់ដំបងបន្តចុះត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

https://gdlf-kh.com/ 13/07/2022 Vicheka បាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១២ និង០០នាទី នាថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនគរបាលខេត្តបាត់ដំបង កម្លាំងប៉ុស្តិ៍គីឡូ១៣ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន និងកម្លាំងយោធាវរសេនាតូច៥៣៣ បានទទួលប្រជាពលរដ្ឋដែលឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០២លើក សរុបចំនួន១៥នាក់ ស្រី៥នាក់ ក្មេង៤នាក់ក្មេងស្រី១នាក់ ។

ក្រោយពីទទួលបាន បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបាន អប់រំណែនាំ និងបញ្ជួនទៅពិនិត្យ និងស្គែនប័ណ្ណចាក់វ៉ាក់សាំងចេញត្រឹមត្រូវទាំងអស់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ទើបបានអនុញ្ញាតឲ្យប្រជាពលរដ្ឋត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន។

website_news/2022140704.txt · Last modified: 2022/07/14 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki