website_news:2022140909

ក្រសួងមហាផ្ទៃ ទទួលបានបណ្តឹងអំពីការជួញដូរមនុស្សជិត២០០ករណី

https://thmeythmey.com/?page=detail&id=119107 12, Sep 2022 , 5:09 pm ដោយ: សារព័ត៌មានថ្មីៗ

មួយរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃ ទទួលបានជាង១៨០បណ្តឹង អំពីការជួញដូរមនុស្ស និងការដួញដូរកម្លាំងពលកម្មនៅកម្ពុជា។ សម្តេច ស ខេង បានបញ្ចេញតួលេខនេះ ក្នុងកិច្ចប្រជុំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសទាំងនេះ ក្នុងខេត្តព្រះសីហនុ។

សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បានណែនាំឲ្យសមត្ថកិច្ច បន្តប្រឹងប្រែងបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដោយប្រកាន់យកគោលការណ៍៣ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស និងចាប់ខ្លួនជនល្មើស។ សម្តេច សង្កត់ថា សមត្ថកិច្ច ត្រូវចាប់បណ្ដាញ និងមេខ្លោងពាក់ព័ន្ធ យកទៅផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ព្រមទាំងកិត្តិយសជាតិ។ សម្តេច មានប្រសាសន៍ថា ការបើកកិច្ចប្រជុំនេះ គឺដើម្បីគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុ ដែលកំពុងប្រឈមទៅនឹងបទល្មើសប្រភេទនេះ។ ជាថ្មីម្តងទៀត សម្ដេច នអំពាវនាវឲ្យមានការគាំទ្រនិងការចូលរួមពីភាគីនានា ក្នុងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ សហរដ្ឋអាម៉េរិក បានដាក់កម្ពុជា ចូលទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេស ដែលមានការលួញជួញដូរមនុស្សធ្ងន់ធ្ងរ៕

website_news/2022140909.txt · Last modified: 2022/09/14 20:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki