website_news:2022141103

ជនជាតិវៀតណាមជាង ៨០០នាក់ បានវិលត្រឡប់ពីប្រទេសកម្ពុជាវិញក្នុងរយៈពេលពីរថ្ងៃនៅចុងខែតុលា

https://www.khmertimeskh.com/501183249//?p=1183249 November 12, 2022

ពលករវៀតណាមជាង ៨០០នាក់បានបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញពីប្រទេសកម្ពុជាតាមច្រកព្រំដែនក្នុងខេត្ត Tay Ninh ភាគខាងត្បូងប្រទេសកម្ពុជាកាលពីថ្ងៃទី២៥ និង២៦ តុលា។

លោក Le Hong Vuong ប្រធានកងកម្លាំងការពារព្រំដែនខេត្ត Tay Ninh បាននិយាយថា ចំនួនពលករវៀតណាមត្រឡប់ពីកម្ពុជាបានកើនឡើងយ៉ាងខ្លាំងនាពេលចុងក្រោយនេះ។ លោកបន្ថែមថា ពួកគេភាគច្រើនធ្វើការនៅកាស៊ីណូក្នុងប្រទេសកម្ពុជា និងគ្មានឯកសារស្របច្បាប់។ លោក Vuong បាននិយាយថា ការវិលត្រឡប់របស់ពលរដ្ឋវៀតណាមពីកម្ពុជាគឺដោយសារតែការបង្រ្កាបរបស់អាជ្ញាធរកម្ពុជាលើក្រុមហ៊ុនដែលកេងប្រវ័ញ្ចកម្មករខុសច្បាប់ និងគ្មានឯកសារត្រឹមត្រូវ។ ច្រកទ្វារព្រំដែនរវាងវៀតណាម និងកម្ពុជា ដែលស្ថិតនៅក្នុងខេត្ត Tay Ninh ភាគខាងត្បូង Long An និង An Giang បាននិងកំពុងទទួលពលរដ្ឋវៀតណាមត្រឡប់មកកម្ពុជាវិញយ៉ាងច្រើន ដែលក្នុងនោះភាគច្រើនត្រូវបានជួយសង្គ្រោះពីកាស៊ីណូ និងកន្លែងអាជីវកម្មផ្សេងទៀត។ ពួកគេភាគច្រើនត្រូវបានគេបោកបញ្ឆោតឲ្យចូលប្រទេសកម្ពុជាធ្វើជាពលករខុសច្បាប់។ នៅច្រកទ្វារព្រំដែន Xa Mat ក្នុងខេត្ត Tay Ninh បានទទួលមនុស្សចំនួន១៧១ នាក់ នៅថ្ងៃទី២១ ខែតុលា ដែលត្រូវបានអាជ្ញាធរកម្ពុជាជួយសង្គ្រោះពីកន្លែងអាជីវកម្មល្បែងស៊ីសង។ មួយសប្តាហ៍មុននេះ ជនជាតិវៀតណាមជាង ៨០នាក់បានវិលត្រឡប់មកវិញតាមច្រកព្រំដែន Moc Bai។ តាមការប៉ាន់ស្មានថា ចាប់តាំងពីដើមឆ្នាំនេះ ពលរដ្ឋវៀតណាមប្រមាណ ១៥០០ នាក់បានត្រឡប់មកប្រទេសកំណើតពីកន្លែងធ្វើការខុសច្បាប់នៅកម្ពុជា។ VNExpress

website_news/2022141103.txt · Last modified: 2022/11/14 10:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki