website_news:2022141104

ជនរងគ្រោះម៉ាឡេស៊ីចំនួន ៣៥ នាក់ពីការឆបោកការងារនៅកម្ពុជាបានទៅផ្ទះដោយសុវត្ថិភាព

https://www.khmertimeskh.com/501183807//?p=1183807 Khmer Times November 13, 2022

ពលរដ្ឋម៉ាឡេស៊ីសរុបចំនួន ៣៥នាក់ ដែលជាជនរងគ្រោះនៃក្រុមឆបោកការងារ និងជាប់ក្នុងប្រទេសកម្ពុជា ត្រូវបានអាជ្ញាធរជួយសង្រ្គោះ និងបានត្រឡប់មកផ្ទះវិញនៅថ្ងៃទី០៣ ខែវិច្ឆិកា។

ប្រធានពិធីការ និងកិច្ចការកុងស៊ុលក្រសួងការបរទេស លោក Mohd Aini Atan បាននិយាយថា ពួកគេទាំងអស់បានមកដល់ដោយសុវត្ថិភាពតាមជើងហោះហើរពីរ ដោយជនរងគ្រោះចំនួន២៨ នាក់ក្នុងនោះមានស្រ្តីម្នាក់បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ នៅម៉ោង២ រសៀល ថ្ងៃទី៣ ខែវិច្ឆិកា។ ក្រុមទី២ មានបុរស៧ នាក់បានមកដល់ជាមួយជើងហោះហើរមួយទៀតនៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ២ នៅម៉ោង ៥៖៣៥ ល្ងាចនៅថ្ងៃដដែល។ គាត់បានប្រាប់សន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ នៅថ្ងៃនេះថា “មនុស្សសរុបចំនួន ៣២៤ នាក់ត្រូវបានជួយសង្គ្រោះនៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា ចាប់តាំងពីខែមេសា រហូតមកដល់ពេលនេះ ក្នុងចំណោម ៤៥៩ ករណីដែលបានរាយការណ៍មកយើង។ ក្នុងនោះ មានជនរងគ្រោះចំនួន ៣០៤នាក់ បានទៅដល់ម៉ាឡេស៊ីដោយសុវត្ថិភាព ខណៈនៅសល់ត្រូវឃុំខ្លួននៅមន្ទីរឃុំឃាំងប្រទេសដែលពាក់ព័ន្ធ គឺ ១៤ នាក់នៅឡាវ ២ នាក់នៅមីយ៉ាន់ម៉ា និង ៤ នាក់នៅប្រទេសថៃ (មុនពេលធ្វើមាតុភូមិនិវត្តន៍)។

លោក Mohd Aini បាននិយាយថា ជោគជ័យនៃការធ្វើមាតុភូមិនិវត្តជនម៉ាឡេស៊ី ដែលជាជនរងគ្រោះនៃការក្លែងបន្លំការងារនៅបរទេស គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងការបរទេស និងទីភ្នាក់ងារពាក់ព័ន្ធដូចជា នគរបាលភូមិន្ទម៉ាឡេស៊ី នាយកដ្ឋានអន្តោប្រវេសន៍ ក្រុមហ៊ុន Malaysia Airports Holdings Bhd និងបេសកកម្មការទូតជាដើម។ “យើងក៏កំពុងធ្វើការជាមួយក្រសួងទំនាក់ទំនង និងពហុព័ត៌មាន ដើម្បីមានផែនការទំនាក់ទំនងដ៏ទូលំទូលាយមួយ ដើម្បីដោះស្រាយបញ្ហានេះ (ជួយសង្គ្រោះប្រជាជនម៉ាឡេស៊ីនៅបរទេស)” គាត់បាននិយាយ និងក្រើនរំលឹកសាធារណជនកុំឱ្យចាញ់បោកគេ ដោយការផ្តល់ជូនការងារដែលល្អជ្រុលខុសពីការពិត’។ Bernama

website_news/2022141104.txt · Last modified: 2022/11/14 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki