website_news:2022141202

គ.ជ.ប.ជ បានរកឃើញមនុស្សចំនួន ១១២២នាក់ ដែលជាជនរងគ្រោះ សុំឱ្យធ្វើអន្តរាគមន៍ជួយសង្គ្រោះ នៃអំពើជួញដូរមនុស្ស

https://cen.com.kh/archives/588347.html Posted ByPen Srey NeatDecember 13, 2022

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ បានឱ្យដឹងថា ក្នុងឆមាសទី១ នៃឆ្នាំ២០២២ ស្ថានភាព នៃអំពើជួញដូរមនុស្ស មានភាពល្អប្រសើរ ដោយអត្រានៃបទល្មើស បានថយចុះ គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ។ គិតចាប់ពីថ្ងៃ ទី១៨ ខែសីហា មកដល់ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ គឺក្នុងចំណោមអ្នកដែលបានប្រកាសថា ជាជនរងគ្រោះ សុំឱ្យធ្វើអន្តរាគមន៍ជួយសង្គ្រោះ គ.ជ.ប.ជ បានរកឃើញមនុស្សចំនួន ១១២២នាក់ ស្រី ១២១នាក់។ លោកជំទាវ ជូ ប៊ុនអេង បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសពិធីអបអរទិវាជាតិ១២ធ្នូប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ប្រារព្ធនៅមជ្ឈមណ្ឌលកោះពេជ្រនារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ បានឱ្យដឹងថាក្នុងឆមាសទី១ នៃឆ្នាំ២០២២ ស្ថានភាព នៃអំពើជួញដូរមនុស្ស មានភាពល្អប្រសើរ ដោយអត្រានៃបទល្មើស បានថយចុះ គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។ នៅពេលដែលស្ថានភាពទូទៅ បានរៀបរយល្អប្រសើរហើយចំពោះសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បែរជាកើតមានបទល្មើសថ្មី លើទឹកដីកម្ពុជា ដែលបង្កឡើងដោយឧក្រឹដ្ឋជនមួយចំនួន សម្ងំលាក់ខ្លួនប្រព្រឹត្តបទល្មើស ក្នុងអាជីវកម្មបន្លំភ្នែក ដោយប្រើប្រាស់ឱកាសដ៏ល្អ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ឱ្យ សម្រាប់ការវិនិយោគ ដើម្បីការអភិវឌ្ឍន៍ នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចធំៗ ដូចជា ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ជាដើម និង បណ្តាខេត្តមួយចំនួនទៀត ទៅធ្វើសកម្មភាពឧក្រិដ្ឋប្រឆាំងនឹងសិទ្ធិមនុស្ស ។

លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ គិតចាប់ពីថ្ងៃ ទី១៨ ខែសីហា មកដល់ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ គឺក្នុងចំណោមអ្នកដែលបានប្រកាសថា ជាជនរងគ្រោះ សុំឱ្យធ្វើអន្តរាគមន៍ជួយសង្គ្រោះ គ.ជ.ប.ជ បានរកឃើញមនុស្សចំនួន ១១២២នាក់ ស្រី ១២១នាក់ ហើយ តែក្នុងចំណោមជនទាំងនោះ អ្នកដែលត្រូវបានកំណត់អត្តសញ្ញាណថាជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការបង្ខាំងខ្លួន និងពលកម្មដោយបង្ខំ ១៥៣នាក់ ស្រី១៨នាក់ មាន៦សញ្ជាតិ និងដោយអំពើ ចំណែកជនក្រៅពីនេះ បានបដិសេធថាខ្លួន មិនបានទទួលភាពរងគ្រោះទេ និងមានបំណងចង់ប្តូរទៅទីតាំងការងារថ្មីដែលមានប្រាក់ខែខ្ពស់ជាងនេះ ឬថា គ្រាន់តែជាការបារម្ភ របស់ក្រុមគ្រួសារតែប៉ុណ្ណោះ។

លោកជំទាវរដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែ នាំចេញពីទីតាំងដែលពាក់ព័ន្ធនឹងបទល្មើស ដើម្បីសុវត្ថិភាពពលករ និងមិនអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះវិញឡើយ ហើយគិតពីចាប់ផ្តើមប្រតិបត្តិការដល់ត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យ២២នាក់ មានបីសញ្ជាតិ ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស ២២នាក់ និងជនសង្ស័យពាក់ព័ន្ធនឹងអំពើជួញដូរផ្លូវភេទ ០៤នាក់ ០១ សញ្ជាតិ ត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការ តាមនីតិវិធីច្បាប់កម្ពុជា។ ទីតាំងសង្ស័យប្រព្រឹត្តបទល្មើស ចំនួន៥ ត្រូវបានបិទជាស្ថាពរ និងបួនទីតាំងបិទបណ្តោះអាសន្នដើម្បីស្រាវជ្រាវរកបទល្មើស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

website_news/2022141202.txt · Last modified: 2022/12/14 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki