website_news:2022150204

ពលករខ្មែរនៅក្រៅប្រទេសផ្ញើប្រាក់ទៅផ្ទះចំនួន ២,៨ពាន់លានដុល្លារកាលពីឆ្នាំមុន

https://www.khmertimeskh.com/ February 12, 2022

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា ប្រជាជនខ្មែរប្រមាណ ១,៣ លាននាក់ បានទៅធ្វើការនៅក្រៅប្រទេស ដោយបានផ្ញើប្រាក់ទៅផ្ទះវិញប្រមាណ ២,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ លោករដ្ឋមន្ត្រីបានបង្ហាញតួលេខនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់បេឡាជាតិរបបសន្តិសុខសង្គម ហើយបានបន្ថែមថា ពលករចំណាកស្រុកចំនួន ៥២៨,៧៩៩នាក់ គឺជាស្ត្រី។ លោក អ៊ិត សំហេង បានមានប្រសាសន៍ថា “ការផ្ទេរប្រាក់មិនត្រឹមតែបានធ្វើឱ្យជីវភាពរបស់សមាជិកគ្រួសាររបស់ពួកគេមានភាពប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ លោកបន្តថា ពលករភាគច្រើនធ្វើការនៅប្រទេសថៃ ក្រៅពីនោះគឺធ្វើការនៅកូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ចិនហុងកុង និងអារ៉ាប៊ីសាអូឌីត។ លោកបានបន្ថែមថា ពលករខ្មែរប្រមាណ ១,២២លាននាក់បានទៅធ្វើការនៅប្រទេសថៃ ជាង ៤៥, ០០០នាក់ នៅកូរ៉េខាងត្បូង ២៣,០២៧នាក់ នៅម៉ាឡេស៊ី ១១,៤៥៣នាក់ នៅជប៉ុន៨២១នាក់ នៅសិង្ហបុរី ៨២១នាក់ នៅចិនហុងកុង២០២នាក់ និងអារ៉ាប៊ីសាអូឌីត ៤៣នាក់។ សារព័ត៌មានស៊ីនហួ Xinhua

website_news/2022150204.txt · Last modified: 2022/02/15 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki