website_news:2022150206

កម្លាំងសមត្ថកិច្ច ទទួលប្រជាពលរដ្ឋ ត្រឡប់ចូលប្រទេសកម្ពុជាវិញចំនួន ១៣៣នាក់ នៅស្រុកកំរៀង

https://cen.com.kh/ Posted ByPen Srey NeatFebruary 14, 2022

បាត់ដំបង ៖ នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃ បានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ ប្រជាពលរដ្ឋចំនួន ១៣៣នាក់ (ស្រី ៥១នាក់) ក្មេង ២៤នាក់ (ក្មេងស្រី ១១នាក់) កម្លាំងសមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល ៖ -អវិជ្ជមានកូវីដ-១៩ ទាំងអស់ , -ពលករចំនួន ៤៩នាក់ (ស្រី ១៥នាក់) ក្មេង ៧នាក់ (ស្រី ៣នាក់) បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង , -ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ៨៤នាក់ (ស្រី ៣៦នាក់) ក្មេង ១៧នាក់ (ស្រី ៨នាក់)។ ក្នុងនោះបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន ៧នាក់ (ស្រី ៣នាក់) ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2022150206.txt · Last modified: 2022/02/15 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki