website_news:2022150302

ការជួបពិភាក្សារវាងកម្លាំងកម្ពុជា-ថៃ នៅចំណុចTA(68137-46930)

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១៤ ខែ មីនា ឆ្នាំ ២០២២ ម៉ោង ០៨:៣៨

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងឈរជើងតាមបន្ទាត់ព្រំដែនបានជួបពិភាក្សាជាមួយ និងទាហានថៃ ដើម្បី បង្រឹងកិច្ចសហប្រតិបត្តិការល្អនិងទប់ស្កាត់បទល្មើសឆ្លងដែន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចច្រកបឹងត្រកួន ស្រុកថ្មពួក ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានប្រាប់ថា កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ និងកម្លាំងយោធាចំនួន១០នាក់ ជួបពិភាក្សាជាមួយទាហានភាគីថៃចំនួន១០នាក់ នៅចំណុចប៉ុស្តិ៍ច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្ថិតភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ឈមភូមិខ្លងផែង ឃុំថាប់ស្តេត ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ លោកបានបញ្ជាក់ថា ការជួបពិភាក្សារវាងកម្លាំងកម្ពុជា និងកម្លាំងយោធាថៃ នៅចំណុច TA (68137-46930) ដើម្បីពិភាក្សា បង្រឹងកិច្ចសហប្រតិបត្តិការល្អ ការទប់ស្កាត់ពលករឆ្លងដែនល្មើសច្បាប់ ទំនិញគេចពន្ធ បទល្មើសលួចឆ្លងដែនផ្សេងៗត្រូវទប់ស្កាត់អោយបាន។ លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ថា រយៈពេលកន្លងមកកម្លាំងនគរបាលការពារព្រំដែនគោកបានខិតខំយកចិត្តទុកដាក់ការពារបូរណៈភាពទឹកដីនិងការពារប្រជាពលរដ្ឋ និងប្រទេសជាតិអោយមានសុខសន្តិភាព៕

website_news/2022150302.txt · Last modified: 2022/03/15 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki