website_news:2022150902

សម្តេចក្រឡាហោមជំរុញរដ្ឋបាលខេត្តនិងគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុបង្កើនការបង្ក្រាបគ្រប់ទម្រង់នៃអំពើជួញដូរមនុស្សឱ្យមានប្រសិទ្ធភាពខ្ពស់

https://www.information.gov.kh/articles/86044 ចេញផ្សាយ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២

MC៖ សម្តេចក្រឡាហោមជំរុញរដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ បន្តការខិតខំប្រឹងប្រែងបង្ក្រាបគ្រប់ទម្រង់នៃអំពើជួញដូរមនុស្សដោយប្រកាន់យកគោលការណ៍ ៣ ក្នុងកិច្ចប្រតិបត្តិការ ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមព្រមទាំងកិត្តិយសជាតិ។ ថ្លែងក្នុងកិច្ចកិច្ចប្រជុំត្រួត ពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្សជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅខេត្តព្រះសីហនុនាថ្ងៃ ទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមាន ប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រសួងបានទទួលបណ្ដឹង និងការរាយការណ៍ចំនួន១៨៦ករណី។ ដូច្នេះកិច្ចប្រជុំនាថ្ងៃនេះ ជាផ្នែកមួយនៃការជួយគាំទ្របន្ថែមទៀត ដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុ ដែលមានការប្រឈម ទៅនឹងបទល្មើសប្រភេទនេះ។

សម្ដេចក្រឡាហោមបានរំលឹកជាថ្មីទៀត អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ពិសេសអនុសាសន៍ជំរុញណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្ដេចក្រឡាហោម ជំរុញរដ្ឋបាលខេត្ត និងគ្រប់ភាគី ពាក់ព័ន្ធក្នុងខេត្ត ព្រះសីហនុបន្តការខិតខំប្រឹងប្រែងបង្ក្រាបគ្រប់ទម្រង់នៃអំពើជួញដូរ មនុស្ស ដោយប្រកាន់យកគោលការណ៍៣ក្នុងកិច្ចប្រតិបត្តិការ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងប្រព្រឹត្ត បទល្មើស និងចាប់ខ្លួនជនល្មើសបណ្ដាញ និងមេខ្លោងពាក់ព័ន្ធមកផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីពង្រឹង សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ព្រមទាំងកិត្តិយសជាតិ៕

website_news/2022150902.txt · Last modified: 2022/09/15 09:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki