website_news:2022150904

ថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ សមត្ថកិច្ចបើកប្រតិបត្តិការចុះស្រាវជ្រាវ និងត្រួតពិនិត្យចំនួន៦ករណី សង្គ្រោះជនបរទេសចំនួន ៨នាក់

http://freshnewsasia.com/index.php/en/localnews/257170-2022-09-13-13-22-59.html 2022-09-13 08:22pm

(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង៣៖០០នាថ្ងៃទី១២ ដល់វេលាម៉ោង៣៖០០ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន១៧ករណី ដើម្បីស្វែងរកជនបរទេស៧០នាក់។ នេះបើតាមនេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ ក្នុងចំណោមទាំង ១៧ករណីនេះមានតាមរយៈ Facebook សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជ.ប.ជ) ៨ករណី តាមអគ្គស្នងការដ្ឋាននគរបាលជាតិ០៦ករណី និងតាម Hotline ជនបរទេសចំនួន២ករណីផងដែរ។ នាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបន្ថែមថា សម្រាប់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចក៏បានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យបានចំនួន០៦ករណី ដោយជួយសង្គ្រោះជនបរទេសចំនួន៨នាក់ ក្នុងនោះមានជនជាតិចិន៤នាក់ និងវៀតណាម៤នាក់ ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះ។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យគ្រប់រដ្ឋបាលរាជធានី ខេត្ត និងមូលដ្ឋានទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ពលកម្ម បង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ឱ្យមានប្រសិទ្ធភាពផងដែរ៕

website_news/2022150904.txt · Last modified: 2022/09/15 09:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki