website_news:2022160301

នៅថ្ងៃចន្ទនេះពលករខ្មែរ ជាង១០០នាក់បានសំរុកចាកចេញពីប្រទេសថៃ ចូលកម្ពុជាតាមច្រកព្រំដែនស្រុកកំរៀង

http://nokorwatnews.com/ 15/03/2022

ខេត្តបាត់ដំបង ៖ នៅថ្ងៃ១៤ ខែមីនា ឆ្នាំ២០២២ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេ បញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលប្រជាពលរដ្ឋ១២៣នាក់ត្រឡប់ចូលប្រទេសកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ ប្រជាពលរដ្ឋចំនួន ១២៣នាក់ ក្នុងនោះមានស្រី ៤៨ នាក់ ក្មេង ១៩នាក់ ក្មេងស្រី ១០នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ រួចក្រុបគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល អវិជ្ជមានទាំងអស់ ។ ដោយឡែកពលករចំនួន ១៨នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្ត បាត់ដំបង និង ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១០៥នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

website_news/2022160301.txt · Last modified: 2022/03/16 10:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki