website_news:2022160302

បុរសពលករខ្មែរម្នាក់បានធា្លក់ពីលើអគារសំណង់ស្លា.ប់នៅថៃត្រូវបានបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ១៥ ខែ មីនា ឆ្នាំ ២០២២ ម៉ោង ០៩:៣៧

បន្ទាយមានជ័យ ៖ បុរសពលករខ្មែរបានធា្លក់ពីលើអគារសំណង់ស្លា.ប់ត្រូវបានបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ក្រុងប៉ោយប៉ែត ។

មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានប្រាប់ថា ៖ ជនរងគ្រោះមានឈ្មោះ ព្រឿត ឈាត ភេទប្រុស អាយុ៤២ឆ្នាំ (កម្មករសំណង់)មានស្រុកកំណើតភូមិពង្រ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាបានបញ្ជាក់ថា ៖ ក្រោយពេលមានពលករខ្មែរម្នាក់បានរងគ្រោះធ្លាក់អគារសំណង់ស្លា.ប់នៅទីក្រុងបាងកក ប្រទេសថៃ ហើយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានទំនាក់ទំនងជាមួយអាជ្ញាធរភាគីថៃបានទៅទទួលយកសាកសពពលករខ្មែរ ដើម្បីសម្របសម្រួលការងារដឹកជញ្ជូនសាកសពជូនសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

website_news/2022160302.txt · Last modified: 2022/03/16 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki