website_news:2022160902

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចាត់តាំងមន្រ្តី១៤រូប ចូលរួមប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស ពលកម្ម និងអាជីវកម្មផ្លូវភេទនៅខេត្តព្រះសីហនុ

https://freshnewsasia.com/index.php/en/localnews/257380-2022-09-15-08-23-34.html 2022-09-15 03:23pm

(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ឲ្យមន្រ្តីចំនួន១៤រូប ចូលរួមការអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា។ នេះបើតាមលិខិតបង្គាប់ការរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ។តាមលិខិតបង្គាប់ការរបស់រដ្ឋមន្រ្តីយុត្តិធម៌ បានបង្ហាញថា មន្រ្តីដែលត្រូវចាត់តាំងចូលរួមការងារប្រយុទ្ធប្រឆាំងបទល្មើសនេះមានរដ្ឋលេខាធិការម្នាក់គឺលោក កេង សុម៉ារិទ្ធ អមដោយមន្រ្តីជំនាញចំនួន១៣រូបផ្សេងទៀត។

website_news/2022160902.txt · Last modified: 2022/09/16 09:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki